សចន្ទ ដានី ស្រែកយំសស្រាក់រឿងលុយ ៥ ម៉ឺនដុល្លារ អតីតប្តីកាក់មិនព្រមឱ្យ ក្រោយលែងលះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគាំទ្រជាច្រើនប្រាកដជាបានស្គាល់រួចហើយអ្នកនាង សចន្ទ ដានី តារាសម្តែងល្បីខ្លាំងក្នុងតួអង្គម្តាយ ដែលកន្លងមកនេះអ្នកនាងបានកៀងគរប្រជាប្រិយភាពជាច្រើនតាមរយៈតួអង្គកាចឆ្នាសឆ្នើមក្នុងរឿងខ្លីៗជាច្រើន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសគឺតួអង្គម្តាយក្នុងរឿងភាគ «នាងថ្កុលមាស» ដែលបានបញ្ចាំនៅស្ថានីទូរទស្សន៍ CTN ។ហាក់ទទួលបានជោគជ័យក្នុងជីវិតសម្តែង ប៉ុន្តែបើងាកមកជីវិតឯកជនវិញ កាលពីអតីតកាលតារាសម្តែងស្រី សចន្ទ ដានី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានជួបប្រទះវិបត្តគ្រួសារយ៉ាងធ្ងន់ធ្ងរ ពោលគឺអ្នកនាង និង ស្វាមីបានរស់នៅមិនចុះសម្រុងនឹងគ្នាឡើយ ។ បើតាមការឱ្យដឹងពីតារាសម្តែង សចន្ទ ដានី តាមរយៈបទសម្ភាសមួយថា អ្នកនាងត្រូវបានស្វាមីធ្វើបាបផ្លូវចិត្ត និង រស់នៅឱបទុក្ខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារស្វាមីមានស្រីក្រៅមានប្រពន្ធចុង ហើយមិនតែប៉ុណ្ណោះថែមទាំងបានវាយធ្វើបាបជេរស្តីឱ្យនាងដែលជាប្រពន្ធដើម យកលេសមកពីអ្នកនាងប្រឡូកសិល្បៈ ។ មកដល់បច្ចុប្បន្ននេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង សចន្ទ ដានី និង ស្វាមីបានលែងលះគ្នាដាច់ស្រេចហើយ បន្ទាប់ពីអ្នកនាងបានសម្រេចចិត្តប្តឹងលែងលះប្តីកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកសម្តែងកាចឆ្នាសឆ្នើមរូបនេះមិនទាន់អស់ចិត្ត និង ទទួលបានយុត្តិធម៌

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺពាក់ព័ន្ធនឹងលុយ ៥ ម៉ឺនដុល្លារ ដែលអតីតស្វាមីថានឹងប្រគល់ឱ្យនាងជាសំណងនៃការផ្តាច់ចំណងស្នេហ៍ដែលទទួលស្គាល់ពីតុលាការនោះ ដោយអ្នកនាងមិនទាន់ទទួលបានឡើយមកដល់ពេលនេះ សូម្បីមួយរៀលលុយខ្មែរ ដែលប្រការនេះបានធ្វើអ្នកនាងបានទទូចទាំងទឹកភ្នែកទៅកាន់អតីតស្វាមី សូមឱ្យផ្តល់អ្វីដែលនាងត្រូវបានមកឱ្យនាងផង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment