ផ្អើ លពេទ្យ! ពស់វែករនាមធំណាស់ប្រវែងបីប៉ែត្រ ខាំ.ជា ប់មិនព្រមលែង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

KHB/កសិករម្នាក់មកពីខេត្ត Tay Ninh ភាគខាងត្បូង ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃពុធនោះ បន្ទាប់ពីស្តេចពស់ប្រវែង៣ម៉ែត្រ.ខាំ.គាត់ ហើយរុំពេនខ្លួនរិតរួតជុំវិញដៃជាប់មិនព្រមលែង។ ជនរង.គ្រោះស្ថិតក្នុងស្ថានភាពធ្ងន់.ធ្ងរខ្លាំងមន្ទីរពេទ្យក្នុងមូលដ្ឋានមិនហ៊ា.នទទួល បានផ្ទេរពីមន្ទីរពេទ្យទូទៅតាយនិញទៅមន្ទីរពេទ្យជោរៃស៊ីធី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាច់ញាតិបានរៀបរាប់ថា នៅព្រឹកថ្ងៃពុធជនរង.គ្រោះបានសំរេចចិត្តចេញទៅក្រៅ ហើយពិនិត្យមើលនៅពេលដែលកូនប្រុសរបស់គាត់ប្រាប់ថា គេបានឃើញពស់យក្សនៅលើកសិដ្ឋានរបស់ពួកគេ។ នៅពេលគាត់មកដល់កសិដ្ឋានគាត់បានប្រទះឃើញពស់យក្សមួយក្បាល ពេលនោះគាត់បានព្យាយាមយកជើងវែកស្មៅចេញ និងចាប់ពស់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះពស់ដែលកំពង់មានកំ.ហឹងខ្លាំង ព្រោះតែមនុស្សបានលុកលុយជម្រករបស់វា បានហកចឹ.កភ្លៅខាងស្តាំរបស់គាត់ ភ្លាមៗនោះគាត់មានអាការៈឈឺចុ កចាប់តិចតួចប៉ុណ្ណោះ ហើយបានចាប់ទាញវាចេញ ពស់បានខាំដៃរបស់គាត់ទៀត ហើយបានរុំពេនព័ទ្ធជុំវិញដៃនិងក។ ដោយមិនអាចអង្រួនឲ្យពស់ជ្រុះចេញពីខ្លួនកើត គាត់បានចាប់ទាញក្បាលពស់ដោយដៃម្ខាងទៀត។ មនុស្សនៅក្បែរនោះបានចងក្រណាត់រុំជុំវិញជើងរបស់គាត់យ៉ាងរហ័ស ហើយយកដៃខ្ទប់មាត់ពស់។ សាច់ញាតិបានបញ្ជូន ង្វៀនវ៉ាន់តាំ ទៅមន្ទីរពេទ្យទូទៅតាយនិញចម្ងាយ២០គីឡូម៉ែត្រតាមរយៈរថយន្តតាក់ស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វេជ្ជបណ្ឌិតម្នាក់បាននិយាយថា“ អ្នកជំងឺនៅមានស្មារតីនឹងនរ ដោយអាចប្រាស្រ័យទាក់ទងជាធម្មតានៅពេលចូលមន្ទីរពេទ្យ។ យើងអាចយកពស់ចេញមុនពេលព្យាបាលគាត់។ ប៉ុន្តែប្រហែលជា ៣០ នាទីក្រោយមកលោកតាំ ប្រែជាស្លេកហើយដកដង្ហើមខ្លីៗ។ គ្រូពេទ្យបានប្រើបំពង់ខ្សល់អុកស៊ីហ្សែន ដើម្បីសម្រួលផ្លូវដង្ហើម មុនពេលប្តូរគាត់ទៅ HCMC ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វេជ្ជបណ្ឌិត លៀវ ជីហុង ប្រធានមន្ទីរពេទ្យទូទៅតៃនិញបាននិយាយថា គាត់បានព្យាបាលជនរង.គ្រោះដោយពស់ចឹ.កជាច្រើន ប៉ុន្តែមិនដែលមានពស់នៅរស់រវើកជាប់នឹងខ្លួននាំមកកាន់មន្ទីរពេទ្យដូច្នេះទេ នេះជាលើកទី១ដែលលោកបានជួប។ ក្រុមគ្រូពេទ្យ Cho Ray បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បុរសនោះស្ថិតក្នុងស្ថានភាពថេរ។ គាត់ភ្ញាក់ដឹងខ្លួនអាចរើដៃ និងជើងហើយលែងត្រូវការជំនួយខ្យល់ចេញចូលទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វេជ្ជបណ្ឌិតបានបន្ថែមទៀតថា វានឹងចំណាយពេល ២៤-៤៨ ម៉ោងទៀតដើម្បីកំណត់ថា តើអ្នកជំងឺមានជំងឺរលាកបំពង់កស្រួចស្រាវឬអត់។ ចំណែក ពស់ត្រូវបានបញ្ជាក់ថា បានងា ប់នាពេលបន្ទាប់។ យ៉ាងណាហេតុការនេះ បានកើតឡើងតាំងថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០មកម្លេះ តែអ្នកនិយមតាមដានព័ត៌មានប្លែកៗតាមបណ្តាញសង្គមនៅប្រទេសវៀតណាមនៅតែបន្តស៊ែរចុះឡើង ព្រោះតែជារឿងរ៉ាវកម្ររជួប។សូមបញ្ជក់ថា ស្តេចពស់វែក ដែលខ្មែរយើហៅថា ពស់វែករនាម ជាសត្វអាសិរពិស ដែលមានពិសខ្លាំង មានទំហំខ្លួនធំលើសពស់ពិសផ្សេងៗ ដូចដែលចាប់បុរាណដំណាល់មកថា “ពស់វែកដំបូងមួយស្រែ វែកស្រង៉ែមួយព្យាម វែករនាមចឹ កប៉ក់ខ្ពោក!”។ មានន័យថា ពស់វែកដំបូងចឹកគេនៅអាចដើរបានមួយស្រែ តែបើពស់វែករនាមចឹកវិញនឹងស្លា ប់ភ្លាមៗ…៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment