មហាជនអ្នកគាំទ្រ ធ្លាប់បានលើកសរសើរមកហើយពីជីវិតឯកជនរបស់ អតីត Freshie Girl កូនកាត់ឥណ្ឌា ប៊ីរីយ៉ា ក្រោយពីរៀបអាពាហ៍ពិពាហ៍ និង ទទួលបានចំណងដៃកូនស្រីអាយុ ៥ ឆ្នាំ
ហើយនោះ ក្នុងពេលបច្ចុប្បន្នតារាស្រីរូបនេះ ហាក់ទទួលបានសុភមង្គល និង ជោគជ័យយ៉ាងខ្លាំងក្នុងមុខជំនួញជាច្រើនទៀតផង។
ក្នុងនោះ មហាជនអ្នកគាំទ្រ ក៏បានលើកឡើងថាក្រុមគ្រួសារដ៏តូចរបស់អតីត Freshie Girl រូបនេះ ពិតស្រស់ស្អាតទាំងគ្រួសារតែម្តង ក៏ព្រោះតែនាងមានសម្រស់ស្រស់ស្អាត
រីឯស្វាមីក៏ស្រស់សង្ហាទៀត ហើយលើសពីនោះ បើក្រឡេកកូនស្រីតែមួយគត់របស់ ប៊ីរីយ៉ា ក៏កាន់តែស្រស់ស្អាតមិនណយដែរ ។
ជារឿយៗ គេតែងសង្កេតឃើញ ប៊ីរីយ៉ា បានបង្ហោះនូវរូបភាពរបស់កូនស្រី Bina ដោយទទួលបានការចាប់អារម្មណ៍ និង សរសើរយ៉ាងខ្លាំងពីមិត្តសិល្បៈ ព្រមទាំងអ្នកលេងបណ្តាញសង្គមជាច្រើនទៀត ថាកូនស្រីរបស់នាងពិតជាគួរឲ្យស្រឡាញ់ណាស់ ។ មិនត្រឹមតែប៉ុណ្ណោះ Bina ក៏មើលទៅមានភាពក្រម៉ិចក្រមើមគួរឲ្យក្នាញ់ទៀតផង ។
ជាក់ស្តែងនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ ប៊ីរីយ៉ា បានបង្ហោះរូបកូនស្រីរបស់ខ្លួននៅលើគណនី fb របស់នាងធ្វើឲ្យមហាជនផ្ទុះសំណើចយ៉ាងខ្លាំង ក៏ព្រោះតែ Bina បានសំងំអង្គុយគូរមុខរបស់ខ្លួន ដូចតួត្លុកកំប្លែង គួរឱ្យស្រឡាញ់ណាស់៕ សូមទស្សនាវីដេអូខាងក្រោម៖
សូមទស្សនារូបភាពខាងក្រោម