ដូចប្រិយភាគច្រើនបានជ្រាបខ្លះៗរួចមកហើយថា អតីតតារាសម្ដែងសម្បូរដោយប្រជាប្រិយភាព លោក សុក សុភា បាន
ឃ្លាតឆ្ងាយពីវិស័យសិល្បៈរាប់ឆ្នុកហើយ ដោយលោកទៅសំងំរស់នៅបង្កើតគ្រួសារយ៉ាងមានសុភមង្គលលើទឹកដីប្រទេសអូស្រ្តាលី ។
ជារឿយៗ អតីតតារាសម្ដែងរូបសង្ហាខាងលើ តែងតែបង្ហោះរូបថតបង្ហាញពីសកម្មភាពនៃការរស់នៅក្រៅប្រទេសនោះពោរ
ពេញដោយភាពសម្បូរហ៊ឺហារ រស់នៅផ្ទះផ្ទាល់ខ្លួន ជិះរថយន្តទំនើបៗ ប្រើប្រាស់របស់របរថ្លៃ បង្ហោះនៅលើគណនីហ្វេសប៊ុកចែករំលែកក្ថីនឹករឭកដល់អ្នកគាំទ្រជានិច្ច ។
លើសពីការរស់នៅក្នុងជីវិតហាយសូរហើយ ថ្មីៗនេះ សុក សុភា ទើបតែបង្ហាញផ្ទះមួយកន្លែង ដែលលោកអះអាងថា ជាផ្ទះលំហែពេលទៅលេងសមុទ្រម្ដងៗ ។
សុក សុភា បានបង្ហោះរូបថតបង្ហាញពីទិដ្ឋភាពផ្ទះទើបសាងសងថ្មីនោះ ព្រមទាំងរៀបរាប់ថា «នាំអ្នកស្រីអគ្គនាយិការក្រុមហ៊ុនផលិតផល SL មកត្រួតពិនិត្យមេីលផ្ទះលំហែកាយនៅមាត់សមុទ្រ» ៕
សូមទស្សនារូបភាពខាងក្រោម