បើនិយាយពីអ្នកលក់អនឡាញដ៏ល្បីល្បាញ និង មានទឹកចិត្តសប្បុរសនោះ គឺទស្សនិកជនប្រាកដជាបានស្គាល់រួចមកហើយនូវ ស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលកន្លងមករូបនាង និង ស្វាមីចិត្តធម៌តែងតែបានចូលរួមជួយ
សង្គមជាច្រើននៅពេលដែលប្រទេសជាតិ ក៏ដូចជាបងប្អូនដែលទីទ័លក្រ លំបាកគ្មានទីពឹងតែងតែមានវត្តមានប្ដីប្រពន្ធមួយគូនេះលេចមុខមកមិនដែលខាននោះទេ ។
ជាក់ស្ដែង កាលពីពេលថ្មីនេះដែរ រាជនីចិត្តធម៌រូបនេះ និង ស្វាមីក៏បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង បានកោតសសើរសារជាថ្មីម្ដងទៀតនៅពេលដែលរូបនាងបានបរិច្ចាគទឺកប្រាក់យ៉ាងច្រើនដែលមានចំនួនរហូតដល់ ១០ ម៉ឺនដុល្លារ ទៅកាន់
កាកបាទក្រហមកម្ពុជា នៅក្នុងថ្ងៃកម្រប់ខួបអាពាហ៍ពិពាហ៍ ៣ របស់ខ្លួន។ នេះបើតាមទំព័រហ្វេសប៊ុកផេករបស់កាកបាទក្រហមកម្ពុជា-Cambodian Red Cross ។
បន្ថែមលើពីនេះអ្នកនាងស្រីអូន បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖ «ថ្ងៃនេះនាងខ្ញុំ ស្រីអូន និង
ស្វាមី បានត្រៀមថវិកា 400,000,000 រៀល (១០ ម៉ឺនដុល្លារ) សម្រាប់ធ្វើបុណ្យបន្ថែមដើម្បីអបអរសាទរខួបអាពាហ៍ពិពាហ៍គម្រប់ 3 ឆ្នាំរបស់ពួកយើង។ បងប្អូនសាកទាយមើលថាពួកយើងធ្វើបុណ្យអ្វី ? ជូនបុណ្យផងបងប្អូនខ្មែរ» ៕
សូមទស្សនារូបភាពខាងក្រោម