កាលពីពេលថ្មីៗកន្លងទៅនេះ មហាជននៅលើបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើបុរសម្នាក់ ស្លៀកពាក់ខោមិនខោ អាវមិនអាវ មានស្ពាយថង់យាមមួយតាមខ្លួន ដើរអនាថា គ្មានផ្ទះស្នាក់នៅត្រឹមត្រូវ គ្មានលុយក្នុងខ្លួន
មិនមានអាហារហូបចុកត្រឹមត្រូវ ហើយដើរសំដៅទៅខេត្ដសៀមរាប ប៉ុន្ដែការនិយាយស្ដី សម្ដី សម្ដៅ មួយម៉ាត់ៗរបស់គាត់ គឺពិតជាពោរពេញទៅដោយសមត្ថភាព ចំណេះដឹង និងអត្ថន័យយ៉ាងជ្រាលជ្រៅតែម្ដង។
បុរសដែលបានដើរពនេចរគ្រប់ទីកន្លែងនេះ គឺមានឈ្មោះ កែវ សុវណ្ណ ដោយគាត់ធ្លាប់បួសបាន ៨វស្សា។ ដោយឡែក បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក របស់លោក San Prum ក៏បានទម្លាយ នូវជីវប្រវត្ដិខ្លះៗរបស់លោក កែវ សុវណ្ណ…
គឺថា សុុវណ្ណ ការពិតគឺជាមនុស្សដែលមានសតិមិនល្អនោះទេ ព្រោះតែគាត់ខិតខំរៀនសូត្រខ្លាំង ហួសដែនកម្រិត រហូតបែកកម្មដ្ឋាន (មានបញ្ហាខួរក្បាល) កាលដែលសុវណ្ណ នៅបួសជាព្រះសង្ឍ ហើយក្រោយមក ក៏សម្រេចចិត្តលាចាកសិក្ខាបទ ចាប់ពីពេលនោះមក។
លោក San Prum បានសរសេររៀបរាប់ឱ្យមហាជនបានដឹងថា៖ “ខ្ញុំដឹងប្រវត្តិបុរសឈ្មោះ កែវ សុវណ្ណ នេះច្បាស់ជាងអ្នកផុស១ចំនួនតូចទៅទៀត បើអាណិត កែវ សុវណ្ណ គួរយកគាត់ទៅព្យាបាលបញ្ហាសសៃប្រសាទរបស់គាត់។
ប្រវត្តិខ្លីៗ៖ កែវ សុវណ្ណ ជាក្មេងកំព្រាហើយធ្លាប់បួសជាព្រះសង្ឃបាន៨វស្សា កាលនៅបួស កែវ សុវណ្ណ ជាសង្ឃដែលប្រឹងរៀនហួសហេតុ អត់សឹង១យប់ទល់ភ្លឺក៏មាន ការពិបាកចិត្តក្នុងផ្លូវជីវិតបានធ្វើអោយសង្ឃ កែវ សុវណ្ណ ចូលចិត្តប្រើអារម្មណ៍រវើរវាយច្រើនរួមទាំងការប្រឹងរៀនខុសទំនងហួសកំលាំង សង្ឃ កែវ សុវណ្ណ បានបែកកម្មដ្ឋាន (មានបញ្ហាខួក្បាល) រហូតសម្រេចចិត្តលាចាកជាសង្ឃ ចង់ដើរពនេចរតាមដងផ្លូវ។
នៅឆ្នាំ២០១៧ កែវ សុវណ្ណ ស្លៀកខោជើងខ្លីអត់ពាក់អាវ ដៃកាន់បដា១ផ្ទាំងតូច រត់បំបោលចូលផ្ទះសម្ដេចតេជោ តែត្រូវអង្គរក្សឃាត់សួរនាំ កែវ សុវណ្ណ បានឆ្លើយថាចង់ជួបសម្ដេចតេជោពិភាក្សាការងារធំៗ ដោយមានការសង្ស័យជាមនុស្សអត់គ្រប់ទឹក អង្គរក្សយាមនៅផ្ទះសម្ដេចតេជោ
ក៏បានអោយអាហារនិងទឹកហូបហើយប្រគល់អោយប៉ូលិសប៉ុស្តិ៍សួរនាំបន្ថែម ទើបដឹងច្បាស់ថាជាមនុស្សចូលចិត្តប្រើអារម្មណ៍រវើរវាយរបៀបសសៃប្រសាទ ប៉ូលិសប៉ុស្តិ៍ក៏ដោះលែងអោយដើរតាមដងផ្លូវរហូតដល់បច្ចុប្បន្នភាព។ សេចក្ដីដូចបានក្រាបសំពះជំរាបជូននេះ”។
សូមទស្សនាវីដេអូខាងក្រោម