កូវីដ១៩ ទម្រង់ថ្មីឆ្លងលឿនខ្លាំងជាងមុន រាលដាលឆ្លងដល់ ៦ ប្រទេសហើយ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន រួម​ទាំង​ប្រទេស​អូស្ត្រាលី បាន​រក​ឃើញ​វីរុស​កូវីដ ១៩ ទម្រង់​ថ្មី ចូល​ក្នុង​ប្រទេស​ខ្លួន ខណៈ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង រក​ឃើញ​កូវីដ ១៩ ទម្រង់​ថ្មី​ដូច​គ្នា ប៉ុន្តែ​ខាង​អាជ្ញាធរ​ជឿជាក់​ថា ទម្រង់​ថ្មី​នៅ​ប្រទេស​នេះ គឺ​មិន​ដូច​គ្នា​នឹង​វីរុស​ថ្មី​រក​ឃើញ​នៅ​ប្រទេស​អង់គ្លេស​នោះ​ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរុស​កូវីដ ១៩ ទម្រង់​ថ្មី បាន​រីក​រាលដាលឆ្លង​ពាសពេញ​ភាគ​ខាង​ត្បូង​ចក្រភព​អង់គ្លេស ដែល​បង្ក​ជា​ការ​ព្រួយបារម្ភ និង​ភ័យខ្លាច​មួយ​ដល់​បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​រាលដាល​ឆ្លង​នៃ​វីរុស​ទម្រង់​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ជា​ច្រើន នាំ​គ្នា​ចេញ​ការ​ប្រកាស​បន្ទាន់ លើ​ការ​បិទ​រាល់​ការ​ធ្វើ​ដំណើរ​ទាំង​ឡាយ​មក​ពី​ប្រទេស​អង់គ្លេស ដើម្បី​ជា​ការ​បញ្ឈប់​ការ​ឆ្លង​ចូល​ប្រទេស​ខ្លួន​នៅ​វីរុស​ថ្មី​នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗ​កន្លង​ទៅ​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​ព្រមាន​ថា កូវីដ ១៩ ទម្រង់​ថ្មី គឺ​មាន​សភាព​ឆ្លង​រហ័ស​ខ្លាំង​រហូត​ដល់ ៧០ ភាគរយ​លើស​វីរុស​កូវីដ ១៩ ពី​មុន ដែល​នាំ​ឲ្យ​ប្រទេស​របស់​លោក​មិន​អាច​គ្រប់គ្រង​បាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ការ​រាលដាល​ឆ្លង​នៃ​វីរុស​ទម្រង់​ថ្មី​នៅ​ប្រទេស​អង់គ្លេស ខាង​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​នៅ​អឺរ៉ុប (ECDC) ​បាន​បញ្ជាក់​ថា ករណី​មួយ​ចំនួន​នៃ​វីរុស​ទម្រង់​ថ្មី​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា​ប្រទេស អៀរឡង់ ដាណឺម៉ាក ហូឡង់ បែលហ្ស៊ិក និង​អ៊ីតាលី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រម​គ្នា​នោះ​ដែរ ប្រទេស​អូស្ត្រាលី ក៏​បាន​ប្រកាស​រក​ឃើញ​វីរុស​កូវីដ ១៩ ទម្រង់​ថ្មី​នេះ​ឆ្លង​ចូល​ប្រទេស​ខ្លួន​ផង​ដែរ ដែល​កើត​ឡើង​លើ​អ្នក​ដំណើរ ២ រូប​មក​ពី​អង់គ្លេស ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ New South Wales ៕ ប្រភព៖ DW

Related posts

Leave a Comment