វាសនាមើលមិនឃើញ! ​ពីកម្មករសំណង់ កម្មកររោងចក្រ នាយ ពាក់មី ដឹកដៃភរិយាឲ្យក្លាយជាថៅកែលក់ផ្ទះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលប្រមាណជាង ១០ ឆ្នាំ មកហើយ ដែលតារាកំប្លែងនាយ ពាក់មី និង ភរិយា បានរៀបការ ព្រមទាំងទទួលបានចំណងដៃកូនស្រីប្រុសចំនួន ៣ នាក់ យ៉ាងមានសុភមង្គល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះនាយ ពាក់មី ធ្លាប់បានឲ្យដឹងថា ក្រោយពីលោកទទួលបានជ័យលាភីក្នុងការប្រកួតកម្មវិធីកំប្លែងរបស់ស្ថានីយ៍ទូរទស្សន៍ CTN និង ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង រហូតបានវិវត្តន៍ខ្លួនក្លាយទៅជាតារាសម្តែង និង តារាចម្រៀង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមានប្រជាប្រិយភាពទៀតផងនោះ ក៏មានអ្នកនៅជុំវិញខ្លួនលើកឡើងថា លោកនឹងលែងភរិយាជាមិនខាន ប៉ុន្តែអ្វីគ្រប់យ៉ាងគឺមិនដូចគេនិយាយនោះទេ ។ បច្ចុប្បន្ន នាយ ពាក់មី និង ភរិយា កាន់តែរស់នៅយ៉ាងមានក្តីសុខក្នុងជីវិតធូរធារ ដោយខុសឆ្ងាយពីមុនដាច់ ដែលលោកធ្លាប់ជាអ្នកធ្វើការសំណង់ រីឯភរិយាគឺជាកម្មកររោងចក្រនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញថ្មីៗនេះដែរ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់នាយ ពាក់មី បង្ហាញថាលោកបានបង្កើនមុខរបរថ្មីមួយទៀតហើយ ដោយលក់ដីឡូត៌ និង ផ្ទះ នៅឯខេត្តកំពង់ចាម ។ ក្នុងនោះដែរ មិនត្រឹមតែបន្ថែមអាជីពតែម្នាក់ឯងនោះទេ តែតារាកំប្លែងរូបនេះ ក៏បានអូសភរិយាមកឲ្យជួយលក់ជាមួយគ្នាដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងថា ក្រោយពីមានឈ្មោះបោះសំឡេងលើវិថីសិល្បហើយនោះ នាយ ពាក់មី និង ភរិយា ក៏ត្រូវបានមហាជនអ្នក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាំទ្រ ជាពិសេសអ្នកធ្លាប់ស្គាល់ស្វាមីភរិយាមួយគូរនេះ សរសើរមិនដាច់ពីមាត់ពីការប្រឹងប្រែង និង ស្រឡាញ់ស្ម័គ្រស្មោះរបស់អ្នកទាំងពីរ តាំងពីបាតដៃទទេរ រហូតមានបានដូចសព្វថ្ងៃនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment