គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នា ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរ
មិនគួរឲ្យជឿ និងនឹកស្មានដល់ ក្រោយឃើញ ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះ “Deth Malina” ថារូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ
គាត់បានបញ្ជាក់បន្ថែមថា “សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀង
លែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំ តទៀតទេសូមអរគុណ13.12.2020 Deth Malina”។ ក្រោយៗមក លោកជំទាវ ដេត ម៉ាលីណា តែងតែបង្ហោះសារជាបន្តបន្ទាប់ សុទ្ធតែបង្កប់នូវខ្លឹមសារដ៏ក្រៀមក្រំ ហាក់មិនទាន់រសាយ។
ចំណែកនៅមុននេះបន្តិច នាយប់ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ លោកជំទាវ ក៏បានបង្ហោះរូបភាព ៣សន្លឹក និងសារមួយទៀតហើយ ដោយថ្លែងថា “រៀនពេញចិត្តនឹងអ្វីដែលខ្លួនមាន ហើយកុំយកពេលវេលា ទៅច្រណែនជីវិតអ្នកដទៃ ផ្លូវលំជីវិត កាន់តែដាក់ខ្លួន កាន់តែឈ្នះចិត្ត
មនុស្ស កាន់តែអត់ធ្មត់ កាន់តែស្គាល់ចិត្តមនុស្ស កាន់តែក្រលំបាក កាន់តែបានដឹងចិត្តមនុស្ស វត្តុសំខាន់ពីរយ៉ាងទៅហើយ មិនវិលវិញគឺពេលវេលា និងឱកាស និងការស្រលាញ់ អរគុណបងស្រី និងអូន និងមិត្តភ័ក្តិសំរាប់ទឹកចិត្តស្រលាញ់”៕
សូមទស្សនារូបភាពខាងក្រោម