ភ្នំពេញ៖ ដោយទ្រាំលែងបានចំពោះ ជីវិតឆាចោល ដែលនិយាយដៀមដាមចំពោះប្រូសូនី ហើយប្រូសូនី នៅតែជួយគេទៀតនោះ អ្នកនាងLove Riya បានឡាយវីដេអូ បកស្រាយគ្មានសល់
ដើម្បីកុំឲ្យបងប្អូនក្នុងបណ្ដាញសង្គមទីកតុកមួយចំនួនចេះតែ តែស្ករទៀតនោះ។អ្នកនាងLove Riyaបានបញ្ជាក់ថា ជិវិតឆាចោល មានប្រពន្ធរួចហើយ តែមកស្រឡាញ់ អាណែត កូនចៅខ្លួន ហើយថ្ងៃមួយគេដឹងរឿង
ក៏ចោទប្រូសូនីថាមានចេតនា ឲ្យអាណែតដឹងរឿង ទាំងដែលការពិតប្រូសូនីអត់មានបំណងអ្វីទាំងអស់ចំពោះរឿងនេះ ហើយអាណែតក៏មិនដែលស្រឡាញ់ជីវិតឆាចោល នោះផងដែរ។
លើសពីនេះ ជីវិតឆាចោល បានបំផ្លាញទ្រព្យសម្បត្តិនៅម្ចាស់ផ្ទះ(ប្រូសូនី) ដែលខំឲ្យស្នាក់នៅទៀតផង។ដោយឡែក អ្នកនាងបានបញ្ជាក់ទៀតថា នៅក្នុងបណ្ដាញសង្គមទីកតុកជីវិត ឆាចោល ចេះតែនិយាយដៀមដាមប្រូសូនីរហូត ពិសេសការលើកឡើងថា ឥឡូវគេមានក្ដីសុខហើយ គេបោះបង់យើងចោលហើយជាដើម។
អ្នកនាងLove Riyaបញ្ជាក់ទៀតថា ការនិយាយបែបនេះក៏មានបងប្អូនក្នុងទីកតុកខ្លះមិនដឹងរឿងចេះតែ តែស្ករតាមហ្នឹងទៅ។អ្នកនាងLove Riyaបានលើកឡើងនូវរឿងជាច្រើន ដែលប្រូសូនី
ខិតខំជួយជីវិតឆាចោល ហើយបានប្រៀបធៀបជីវិតឆាចោល ដូចទៅនឹងក្រពើអញ្ចឹងដែរ ទាល់តែអ្នកធ្លាប់ចិញ្ចឹមក្រពើ ទើបយល់អារម្មណ៍មួយនេះ។ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា។ប្រភព៖ហ្វេសប៊ុក