សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ពេជ្រ សូលីកា បានសម្រាល កូនប្រុសម្នាក់ ដោយជោគជ័យហើយ មានសុខភាពល្អ ទំាងម្តាយ និងកូន។
កូនប្រុស តារាចម្រៀង វ៏យក្មេងរូបនេះ មានមុខមាត់គួរឲ្យក្នាញ់ណាស់ ថែមទំាងមានឈ្មោះពីរោះទៀត គឺ ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។
លុះមកដល់ថ្ងៃនេះ អូន វ៉េនស្ដេ មានមុខមាត់ប្រែប្រួល និងចង់ចេះ ចង់ដឹងច្រើនណាស់ សូម្បីតែ ពេជ្រ សូលីកា ក៏ធ្លាប់បាននិយាយដែរថា “ចាប់ផ្ដើមលេង ចាប់ផ្ដើមឆ្ងល់គ្រប់សព្វ មិនលើកលែងសូម្បីតែខោម៉ែ កណ្ដុរមាស”។
ក្រោយសម្រាលបានជាង៧ខែ ហ្វេនៗជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសម្រស់ របស់ តារាចម្រៀងស្រី វ័យក្មេងរូបនេះ យ៉ាងខ្លាំង គឺរឹតតែស្អាតជាងមុនទៅទៀត។
ជាក់ស្តែង នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ នេះទៀត សូលីកា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងឈុតប្រពៃណីខ្មែរ មើលទៅពិតជាគួរឲ្យគយគន់ខ្លាំងណាស់។ សូលីកា បានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតថា “លោកបង Covid អើយ ពេលណារលាយបាត់? គ្រាន់តែឃើញ ឈុត ចង់រៀបការស្អែកហ្មង”។
ឃើញរូបភាព និងសារនេះភ្លាម ហ្វេនៗ នៅមិនស្ងៀមឡើយ ក៏បានចូល comment ភ្លាមៗថា ៖ ស្អាតណាស់ ក្មួយស្រី, កូនមួយហើយ ស្អាតកប់សារីហ្មង, ស្អាតខ្លាំងណាស់បងសម្លាញ់, និយាយទៅ បងភ្នែកស្អាតណាស់, ហេតុអ្វីគួរឲ្យស្រលាញ់ម៉្លេះ ជេ, អ្នកម៉ាក់វ័យក្មេងព្រមទំាងនៅមាន ការលើកឡើងជាច្រើនទៀត ប្រហាក់ប្រហែលគ្នា ដោយសរសើរថា សូលីកា ពិតជាស្អាតណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលសម្រស់ តារាចម្រៀងរូបនេះទំាងអស់គ្នា ៖
សូមទស្សនារូបភាពខាងក្រោម