ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីកីឡាការនីហែលទឹកកម្ពុជា កញ្ញា ហែម ថុនវិទិនី បានបង្ហោះសារហួសចិត្ត ចំពោះម្ហូបមិនសមនឹងតម្លៃ ក្រោយពេលដែលនាងបានធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅ
សណ្ឋាគារមួយ។ កញ្ញាបញ្ជាក់ថា ក្នុងរយៈពេល ១៤ថ្ងៃនេះគឺ អស់ប្រាក់សរុប $1400 ដែលក្នុងនោះថ្លៃបាយម្នាក់អស់ $30 ក្នុងមួយថ្ងៃ។
ជាក់ស្ដែងកញ្ញា ហែម ថុនវិទិនី បង្ហាញនូវអារម្មណ៍ហាក់មិនពេញចិត្តចំពោះម្ហូប ដែលខាងគេផ្តល់ជូន ដោយបានបង្ហោះសារលើផេគហ្វេសប៊ុកផ្លូវការរបស់ខ្លួនដូចនេះថា៖”មកពីក្រៅត្រូវធ្វើចត្តាឡីសក្ក ដោយការគោរពនឹងដើម្បីការពារកាត់បន្ថយការរីករាលដាលនៃការឆ្លង ក៏ចំនាយ 14ថ្ងៃសរុប1400$ទាំងបន្ទប់នឹងថ្លៃបាយ ហើយក៏គេអោយជំរើសយើងដែរបើចង់នៅ hotel
អស់លុយ ចង់នៅ free នៅសាលារដ្ឋ សុខចិត្តចំនាយអោយបានសំរាកស្រួលហូបឆ្ងាញ់ទៅចុះ សុខចិត្តចំនាយបង់ថ្លៃបាយមួយថ្ងៃ 30$ ក្នុងមួយនាក់ តែបែរមកមើលម្ហូបវិញមិនស្មើរបាយអ៊ុគៀនវត្តមហាមន្រ្តីផងចាក់ករគ្នាទាំងរស់ពេកហើយ មកលេង
ស្រុកដោយសារតែតំរូវការចាំបាច់បងប្រុសស្លាប់ត្រូវមកធ្វើបុណ្យ តែឆ្អែតនឹងត្រឹមការចំនាយមិនស្មើរនឹងតំលៃសោះ គួរតែពិនិត្យមើលសារឡើងវិញដើម្បីសំរួល ពិភពលោកពេលនេះសុទ្ធតែជួបបញ្ហាសេដ្ឋកិច្ចផង មកចឹងៗអីផុសក្នុងន័យស្ថាបនា សូមមេត្តាពិនិត្យមើលឡើងវិញផង”។ដោយឡែកកញ្ញាក៏មានអមនូវរូបភាពអាហារផងដែរ។គួរបញ្ជាក់ផងដែរ
ក្រោយពេលដែលឃើញការបង្ហោះបែបនេះ មានអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅ Comment គាំទ្រ និងមួយចំនួនតូចបានធ្វើការរិះគន់លើការផុសរបស់នាង ជាពិសេសមានអ្នកខ្លះដែលធ្លាប់ធ្វើចត្តាឡីស័កកន្លងមកបានធ្វើការ Comment ម្ហូបដែលខ្លួនធ្លាប់បានជួបបែបនេះដែរ៕ប្រភព៖khmerload
សូមទស្សនារូបភាពខាងក្រោម