អតីតតារាចម្រៀងនៅក្នុងផលិតកម្មរ៉ក់អ្នកនាង ម៉ូលីកា ដែលជាម្ចាស់បទចម្រៀង មិនមែនមនុស្សដំបូង បានវិវត្តន៍ខ្លួនពីតារាចម្រៀងក្លាយទៅជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះ
ដែលធ្វើអោយនាងអាចរកចំណូលពីវិស័យអនឡាញបានយ៉ាងហូរហៀររហូតនាងមានលទ្ធភាពទិញផ្ទះ វីឡា គ្រឿងពេជ្រ នឹងដូរសេរីឡានជាច្រើនគ្រឿង។បើទោះបីជាអ្នកនាង ម៉ូលីកាហៅចែកា មានភាពជោគជ័យក្នុងវិស័យអនឡាញក៏ដោយ តែជីវិតស្នេហារបស់នាងជាមួយនឹងស្វាមីនាពេលកន្លងមកមានភាពរកាំរកូសជាមួយគ្នាច្រើន ហើយក៏មានការ
បង្ហោះកក្រើកមេឃរញ្ជួយដីនៅលើបណ្ដាញសង្គមហ្វេបុកផងដែរ រហូតធ្វើអោយឈ្មោះរបស់នាងត្រូវបានមហាជនមួយចំនួនស្គាល់ច្បាស់ដូចថ្ងៃអញ្ចឹង។ក៏ប៉ុន្តែភាពរកាំរកូសនោះបានរលាយបាត់សូន្យពីពិភពហ្វេបុកមិនឃើញកក្រើកឡើងម្ដងទៀតទេ ក្រោយពេលដែលនាងសម្រាលកូនហើយ។នេះសបញ្ជាក់ថាក្រោយពេលចែកាសម្រាលកូនរួចហើយ ប្ដីរបស់គាត់
លែងខិលខួចលួចទាក់ទងស្រីញីទៀតហើយ ហើយជីវិតស្នេហារបស់ចែកានឹងស្វាមីក៏ផ្អែមល្ហែមជាមួយគ្នាដែរ។រយៈពេលប្រមាណជាច្រើនខែកន្លងមកនេះ ពត៌មានទាក់ទងនឹងចែកា
ហាក់ដូចជាស្ងប់ស្ងាត់ មិនកក្រើកដូចមុននោះទេ។ទើបតែថ្ងៃម្សិលមិញទី២៣ ខែធ្នូ ឆ្នាំ២០២០ មានពត៌មានដ៏គួរអោយភ្ញាក់ផ្អើលមួយទាក់ទងនឹងរឿងចែកាគឺក្រោយពេលសម្រាល
កូនបានជាង០៥ខែមកនេះ ស្រាប់តែថ្ងៃម្សិលមិញនេះទទួលដំណឹងថាចែកាមានគភ៌ក្នុងផ្ទៃមួយទៀតហើយ ពិតជាដំណឹងដ៏សែនរីករាយជំនួសគាត់មែន។ក្នុងនោះចែកាបង្ហោះសារលើទំព័រហ្វេបុករបស់គាត់រៀបរាប់យ៉ាងខ្លីថា ចុមនីតាមានប្អូនមែនទែនហើយ គិតមិចលូវ ទុករឺមិនទុក សេដ។
សូមទស្សនារូបភាពខាងក្រោម