ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាសម្តែង និងពិធីករសម្បូរវោហាស័ព្ទ លោក ជា
វណ្ណារិទ្ធ តែងតែធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់លោក រំភើប និងច្រណែនពីជីវិតគ្រួសាររបស់លោកគ្រប់ពេលវេលា
អាចនិយាយបានថាលោក និងភរិយាគឺ អ្នកនាង Bella ពិតជាស្វាមីភរិយាអ្នកសិល្បៈ ដែលតែងតែបង្ហាញពីភាពផ្អែមល្ហែមគ្រប់ពេលលើបណ្តាញសង្គម ។
ជាក់ស្ដែង គេតែងតែឃើញអ្នកទាំងពីរ ទិញរបស់មានតម្លៃ ឬធ្វើរឿងដែលមានអត្ថន័យឲ្យគ្នាទៅវិញទៅមក មិនថាថ្ងៃ
ពិសេស ឬថ្ងៃធម្មតានោះទេ ក៏ដូចគ្នានៅពេលនេះ ជា វណ្ណារិទ្ធ បានបង្ហោះរូបភាពរបស់លោក ដោយនៅខាងក្រោយមាន
អក្សរឈ្មោះ RITH ដោយរៀបរាប់ថានេះជាស្នាដៃភរិយារបស់លោកធ្វើជូនលោកជាពិសេសក្នុងថ្ងៃ Christmas ដោយអមមកនៅអត្ថន័យអរគុណចំពោះភរិយាយ៉ាងផ្អែម៕ប្រភព
សូមទស្សនារូបភាពខាងក្រោម