លេងសើចម៉េចបាន! អាយុ ៤០ ឆ្នាំហើយ ខាត់ សុឃីម នៅមានក្មេងស្ទាវតាមសុំស្នេហ៍ទៀត!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជាមានមន្តស្នេហ៍មិនធម្មតាមែន ថ្វីដ្បិតមានស្វាមី និង កូនប្រុសស្រីដល់ទៅពីរនាក់ក៏ពិតមែន តែសម្រស់របស់តារាពហុជំនាញ ខាត់ សុឃីម នៅតែអាចទាក់ចិត្តបុរសវ័យក្មេងឱ្យលង់ស្នេហ៍ថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ ខាត់ សុឃីម បានបង្ហោះសារជាសាធារណៈថា «ក្មួយអើយទុកអនាគតឱ្យមីងផង មីងចាស់ហើយ ថែមទាំងមានប្តី និងកូនពីរនាក់ ហើយរកក្មេងៗគ្នាឯងទៅកុំកូរមីងពេក ក្មួយនៅរៀន អនាគតវែងឆ្ងាយកុំណាក្មួយមីងសុំកុំញ៉ែមីងមីងហូបបួសហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់ ខាត់ សុឃីម បានធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈមានការហួសចិត្ត ហើយខ្លះសួរថាជាការពិតឬបែបណា? ខាត់ សុឃីម បានលើកឡើងថា ជារឿងពិត ហើយក្មេងស្ទាវម្នាក់នោះថែមទាំងថា ទោះនាងមានស្វាមី និង កូន១០ ក៏គេនៅតែស្រឡាញ់ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការឆ្លើយឆ្លងរបស់ ខាត់ សុឃីម ជាមួយអ្នកគាំទ្របែបនេះ ធ្វើឱ្យមិត្តភក្តិ បានចំអន់ថា មកពីគេឃើញបងឃីមនៅក្មេងស្អាតអ៊ីចឹងហើយ បានគេមកសុំស្នេហ៍បែបនេះនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះដែរ ខាត់ សុឃីម មានវ័យ ៤០ ឆ្នាំទៅហើយ តែបើនិយាយពីសម្រស់របស់តារាពហុជំនាញរូបនេះវិញ គឺពិតជានៅហំស្អាតមិនចាញ់ក្មេងៗប៉ុន្មានឡើយ ដោយសារហេតុនេះហើយ ទើបស្វាមីក្មេងលោក ផាណូ នៅតែលង់ស្នេហ៍នាងមិន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រែប្រួល ​បើ​ទោះរៀបការជាច្រើនឆ្នាំរហូត ខាត់ សុឃីម ធ្លោយមាត់ថា អាណិតស្វាមីណាស់មិនមានពេលទៅរកស្រីក្មេងថែមទៀតផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment