មកទល់ពេលនេះ មានសិល្បការិនី មិនតិចនាក់នោះទេ ដែលបានបញ្ចប់អាជីពលើវិថីសិល្បទាំងស្រុង ដើម្បីបង្កើតមុខជំនួញផ្ទាល់ខ្លួន ហើយក្នុងនោះក៏មានអតីតតារាស្រី ជាច្រើនដួងដែលមានភ័ព្វវាសនាខ្ពស់ក្លាយជាជំទាវដោយពេលនេះកំពុងរស់នៅយ៉ាងសុខស្រួល មានសេចក្ដីសុខជាមួយគ្រួសារ និង គំនរទ្រព្យសព្វបែបយ៉ាង។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងបង្ហាញពីអតីតសិល្បការិនី ១០ នាក់ ដែលពេលនេះបានក្លាយជាជំទាវ ពោរពេញដោយកិត្តិយស និង សុភមង្គល។១ – លោកជំទាវ លី ឈី អតីតពិធីការិនី និង តារាសម្តែង លី ឈី បានបញ្ចប់អាជីពលើវិថីសិល្ប ក្រោយពីបានរៀបការជាមួយនឹង អតីតអ្នកដឹកនាំសម្ដែងល្បីលោក ប៊ុន រតនា ។រៀបការរស់នៅលើគំនរសុភមង្គលមិនប៉ុន្មាន
ស្វាមីរបស់អតីតតារាស្រីរូបនេះ បានទទួលគោរមងារជាឧកញ៉ា ហើយតារារូបស្រស់ លី ឈី ក៏បានប្តូរងារជាជំទាវដូចគ្នា។ បច្ចុប្បន្ន លោកជំទាវ លី ឈី និង លោកឧកញ៉ា ប៊ុន រតនា ទទួលបានកូនស្រីម្នាក់ ជាចំណងដៃអាពាហ៌ពិពាហ៌ ។២- លោកជំទាវ ស្រីតូច ចំណាន លោកជំទាវ ម៉ៅ ចំណាន ដែលមានឈ្មោះហៅក្រៅ ស្រីតូច ចំណាន គឺជាអ្នកក្នុងសិល្បៈមួយរូបក្នុងអតីតកាលដ៏មានឈ្មោះបោះសំឡេងដោយពេលនេះបានក្លាយជាជំទាវ បន្ទាប់ពីរៀបការជាមួយអ្នកឧកញ៉ា គិត ម៉េង ដែលគេស្គាល់ថាជាសេដ្ឋីស្រុកខ្មែរ និង ជាប្រធានក្រុមហ៊ុន Royal Group។ យ៉ាងណាមិញ មកដល់ពេលនេះដែរ លោកជំទាវ ទទួលបានចំណងអាពាហ៍ពិពាហ៍កូន ៤ នាក់។៣- លោកជំទាវ ផាន់ ម៉ូនីកា អតីតតារាចម្រៀងប្រចាំ
ផលិតកម្ម សាន់ដេ អ្នកនាង ផាន់ ម៉ូនីកា បានក្លាយជាជំទាវនាពេលកន្លងមក ក្រោយពីស្វាមីរបស់ខ្លួន ដែលគេស្គាល់ឈ្មោះ លោក គង់ សុខម៉េង បានឡើងតួនាទីជាជំនួយការផ្ទាល់សម្ដេចក្រឡាហោម ស ខេង។ បច្ចុប្បន្នអតីតតារាចម្រៀងរូបនេះ មានកូន ២ នាក់ និង មានមុខជំនួញពេញដៃ ។៤- លោកជំទាវ ពេជ្រ ច័ន្ទបូរមី ងាកមកមើលអតីតតារាសម្តែងដ៏ស្រស់សោភា ពេជ្រ ច័ន្ទបរមី បច្ចុប្បន្នបានទទួលងារជាជំទាវក្រោយក្លាយជាភរិយារបស់ឧត្តមសេនីយ៍ កែវ វ៉ាន់ថន ជាអ្នកនាំពាក្យអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។ ជាមួយនឹងការរស់នៅលើគំនរទ្រព្យស្ដុកស្ដម្ភនោះ អតីតសិល្បការិនីរូបនេះ ក៏ទទួលបានចំណងដៃកូន ២ នាក់ផងដែរ។៥- លោកជំទាវ ហ៊ឹម ស៊ីវន កំពូលតារាចម្រៀង ហ៊ឹម ស៊ីវន ក៏ដូចគ្នាដែរ ដោយពេលនេះ បានក្លាយជាជំទាវ បន្ទាប់ពីរៀបការជាមួយលោក ពៅ ម៉ាលី មានងារជាឯកឧត្ដម និង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួង
សាធារណការ និង ដឹកជញ្ជូន ។សម្រាប់លោកជំទាវ ហ៊ឹម ស៊ីវន បើទោះបីជាមានស្វាមីជាឯកឧត្តម និង មានងារជាជំទាវក្តី ប៉ុន្តែលោកជំទាវ នៅតែប្រឡូកក្នុងអាជីពសិល្បៈដូចធម្មតាដដែល ។៦- លោកជំទាវ ប៉ែន សុផានី តារាសម្តែងជើងចាស់ ប៉ែន សុផានី បច្ចុប្បន្នទោះបីនៅតែបន្តការសម្តែងខ្សែភាពយន្តក៏ពិតមែន ប៉ុន្តែតារាសម្តែងរូបនេះ ក៏
បានប្តូរងារទៅជាលោកជំទាវ បន្ទាប់ពីបានរៀបការជាមួយនឹងគូស្នេហ៍ចុងក្រោយ ដែលគេបានដឹងថាជាបុគ្គលមានមុខមាត់ និង មានងារជាឯកឧត្តម ។៧- លោកជំទាវ ហង្ស ម៉ារីណា លោកជំទាវ ហង្ស ម៉ារីណា ដែលត្រូវជាបងស្រីរបស់ ហង្ស ម៉ារីនី ឯណេះវិញ លោកជំទាវក៏ធ្លាប់ជាអ្នកសិល្បៈមួយរូបផងដែរ
ដែលមានកេរ្ដិ៍ឈ្មោះល្បីគួរសមហើយពេលនេះបានក្លាយជាជំទាវពេញដោយកិត្តិយស បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍នឹងឯកឧត្តម ហេង សុខគង់ ដែលជារដ្ឋលេខាធិកាក្រសួងឧស្សាហកម្ម និង សិប្បកម្ម ។៨- លោកជំទាវ ស្រីអយ
សូមទស្សនារូបភាពខាងក្រោម