លោកយាយ Baba Vanga ទស្សន៍ទាយពីជោគវាសនាមនុស្សជាតិឆ្នាំ ២០២១ មានតាំងពីការរកឃើញការព្យាបាលជំងឺមហារីក រហូតដល់ជំងឺចម្លែករបស់លោកត្រាំ ព្រមទាំងថ្ងៃចុងបញ្ចប់នៃផែនដី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយ Baba Vanga គឺគ្រូទាយដែលពិការភ្នែកដ៏ល្បីល្បាញម្នាក់ មកពីតំបន់បាល់កង់នៅអឺរ៉ុប ទោះបីជាលោកយាយបានស្លាប់ជាយូរឆ្នាំក៏ដោយ ក៏ការទស្សន៍ទាយរបស់គាត់នៅតែច្បាស់ដូចការពិតយ៉ាងដូចច្នោះដែរ។ ឈ្មោះពិតរបស់លោកយាយគឺ Vangelia Gushterova ត្រូវបានគេដាក់រហស្សនាមថា Nostradamus គាត់បានពិការភ្នែកតាំងពីអាយុ ១២ ឆ្នាំមកម៉្លេះ តែគាត់ហាក់ដូចជាទទួលបានអំណាចដ៏កម្រមួយពីព្រះអាទិទេព ដើម្បីឆ្លុះបញ្ចាំងការពិតនៅថ្ងៃអនាគត ដែលនៅពេលមានការទស្សន៍ទាយម្តងៗលោកយាយបានអះអាងតាមហេតុផលយ៉ាងចម្លែកៗ។លោកយាយបានព្យាករណ៍ថា សកលលោកនឹងត្រូវបញ្ចប់នៅឆ្នាំ ៥០៧៩ ហើយលោកយាយបានបង្ហាញពីឧប្បត្តិហេតុសំខាន់ៗក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកយាយដឹងមុនអំពីការរលាយរបស់សហភាពសូវៀតដោយការវាយប្រហារកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ មិនត្រឹមតែប៉ុណ្ណោះទេគាត់ក៏ដឹងជាមុននូវការសោយទិវង្គតរបស់ព្រះនាង Diana និងគ្រោះមហន្តរាយ Chernobyl កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ១៩៨៦ ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានមនុស្សម្នាជាច្រើនក្នុងសាកលលោកបាននិយាយថា ការព្យាករណ៍របស់លោកយាយត្រឹមត្រូវ ៨៥ ភាគរយ។ មុនពេលលោកយាយទទួលមរណភាពក្នុងអាយុ ៨៥ ឆ្នាំ កាលពីឆ្នាំ ១៩៩៦ លោកយាយបាននិយាយថា ឆ្នាំ ២០២១ គឺជាឆ្នាំដែលវិធីព្យាបាលជំងឺមហារីកត្រូវបានរកឃើញ ដោយគាត់បានអះអាងថា នៅដើមសតវត្សរ៍ទី ២១ មនុស្សជាតិនឹងកម្ចាត់ជំងឺមហារីកបាន។ក្នុងការទស្សន៍ទាយរបស់គាត់ ក៏បាននិយាយពីប្រធានាធិបតីសហរដ្ឋអាមេរិចទី ៤៥ មកទល់ពេលនេះគេឃើញថាអ្វីៗដែលមិនល្អសម្រាប់ប្រធានាធិបតីដូណាល់ ត្រាំ ទំនងជានឹងទទួលរងពីជម្ងឺដ៏អាថ៌កំបាំងមួយ នៅពេលដែលគាត់ចាកចេញពីសេតវិមាន។ លោកយាយបានអះអាងថា ប្រធានាធិបតីទី ៤៥ (លោកត្រាំ) នឹងធ្លាក់ខ្លួនឈឺដោយជំងឺអាថ៌កំបាំងដែលធ្វើឱ្យគាត់ថ្លង់ និងធ្វើឱ្យមានការប៉ះទង្គិចខួរក្បាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយក៏បានអះអាងថា សេដ្ឋកិច្ចអឺរ៉ុបនឹងធ្លាក់ចុះ ការប៉ុនប៉ងធ្វើឃាតនឹងត្រូវកើតឡើងប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយនរណាម្នាក់នៅក្នុងប្រទេសរបស់គាត់ ហើយក្រុមជ្រុលនិយមអ៊ីស្លាមនឹងធ្វើការវាយប្រហារនៅអឺរ៉ុប។លោកយាយបានទស្សន៍ទាយឲ្យដឹងថា «ពួកជ្រុលនិយមនឹងប្រើឃ្លាំងអាវុធគីមីដើម្បីប្រឆាំងនឹងជនជាតិអឺរ៉ុប។ ពិភពលោកនឹងទទួលរងវិនាសកម្មជាច្រើន និងមហន្តរាយធ្ងន់ធ្ងរ។ មនសិការរបស់មនុស្សនឹងផ្លាស់ប្តូរ ពេលវេលាដ៏លំបាកនឹងមកដល់ មនុស្សនឹងរើសអើងគ្នាដោយជំនឿរបស់ពួកគេ យើងនឹងឃើញព្រឹត្តិការណ៍ដ៏សាហាវដែលនឹងផ្លាស់ប្តូរជោគវាសនារបស់មនុស្សជាតិ»។លោកយាយក៏មានរឿងសប្បាយចិត្តខ្លះចង់ប្រាប់យើងផងដែរថា​ «នៅពេលប្រេងផលិតលែងបាន រថភ្លើងនឹងចេះហោះដោយប្រើថាមពលពន្លឺព្រះអាទិត្យ។ ការផលិតប្រេងនឹងឈប់ចំណែកឯផែនដីក៏នឹងត្រូវសម្រាក(ឈប់វិល)ដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការព្យាករណ៍ដ៏ចម្លែកបំផុតរបស់លោកយាយ បាននិយាយពីព្រឹត្តិការណ៍នៅឆ្នាំ ២០២១ ដោយប្រាប់ថា នាគមួយក្បាលនឹងកាន់កាប់ភពផែនដី។ លោកយាយបានបន្សល់ទុកពាក្យមួយឃ្លាថា «យក្សទាំងបីនឹងរួបរួមគ្នា មនុស្សមួយចំនួននឹងមានលុយក្រហមចាយ លោកយាយមើលឃើញ លេខ ១០០ លេខ ៥ និងលេខ ០ ជាច្រើននៅលើលុយទាំងនោះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យរបស់លោកយាយ Nostradamus មិនគួរត្រូវបានគេយកទៅប្រើតាមព្យញ្ជនៈនោះទេ ប៉ុន្តែក្រុមអ្នកបកប្រែបានសន្មត់ថា​ សត្វនាគនោះ គឺប្រទេសចិន។ យក្សចំនួនបីអាចជាប្រទេសរុស្ស៊ី ឥណ្ឌា និងចិន ហើយលុយអាចជាក្រដាសប្រាក់ ១០០ យ័ន និងក្រដាសប្រាក់ ៥០០០ រូពី ដែលមានពណ៌ក្រហម។ លោកយាយគិតថាក្នុងរយៈពេល ២០០ ឆ្នាំខាងមុខទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងនឹងមានទំនាក់ទំនងជាមួយមនុស្សពិភពផ្កាយ។ ជីវិតនៅលើផែនដីនឹងរកឃើញហើយភ្លាមៗនោះ វានឹងដឹងច្បាស់អំពីដំណើរជីវិតនៅលើផែនដីតាំងពីកកើតដំបូង។ មនុស្សនឹងទាក់ទងជាមួយវិញ្ញាណដែលជាសាច់ញាតិរបស់ខ្លួនពីពិភពផ្សេងទៀត។តែទោះជាយ៉ាងណា មានតែពេលវេលាទេដែលនឹងប្រាប់ថាលោកយាយទស្សន៍ទាយបានត្រឹមត្រូវឬយ៉ាងណា។ ប្រភព៖​ The Mirror

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment