ដោយក្តីអាណិត! ក្មេងប្រុសលក់លៀសទល់អធ្រាត្រចិញ្ចឹមប្អូន៥នាក់ និងម្ដាយរួចទ្រហោរយំព្រោះលក់មិនដាច់ ឃើញបែបនេះសូម្បី តារាកំប្លែង នីឡា….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ បើនិយាយដល់តារាកំប្លែងស្រីវ័យក្មេង វ៉ាន់ នីឡា អ្នកណាដែលថាមិនស្គាល់ដែលនាងជាកូនស្រីសំណប់ចិត្ត លោក សុវណ្ណ រីទ្ធី ហៅ លោកតា វ៉ិចទ័រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននាងកាន់តែទទួលបានការគាំទ្រច្រើន ពីទស្សនិកជន ជាពិសេសពេលនេះនាងក៏មានគូដណ្ដឹង ហើយមាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គម្រងនឹងរៀបការជាមួយគ្នាផងដែរ។ ដោយឡែកទាក់ទងនឹងទំព័រហ្វេសប៊ុកឈ្មោះ ខ្ញុំបាទរ៉ាហ្វីនដែលជាយុវជនមូស្លីម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជា បង្ហោះរូបភាពប៉ុន្មានសន្លឹកពីក្មេងប្រុសកម្សត់ម្នាក់ អមដោយសំណេរយ៉ាងដូច្នេះថា៖ «ម្ដាយទម្ងន់ជិតគ្រប់ខែ កូនបង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តស៊ូលក់លៀសដើម្បីចិញ្ចឹមប្អូនប្រាំនាក់លក់អត់ដាច់សូមជួយស៊ែរផង ខ្ញុំឃើញហើយអាណិតណាស់ បើសិនជាបងប្អូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញគាត់នៅកន្លែងណាជួយទិញគាត់ផងបងប្អូនពេលដឹងរឿងទើបដឹងថាជីវិតជាបងប្រុស គឺតស៊ូលំបាកដើម្បីប្អូនប្រុស៥នាក់ទាំងក្នុងផ្ទៃពោះម្តាយ ឯឪពុកទៅឆ្ងាយធ្វើសំណង់ ថ្ងៃនេះលក់ដល់យប់ ទិញលៀស៦ម៉ឺនលក់បាន១ម៉ឺន ទ្រហោរយំគ្មានដើមឲ្យថ្លៃលៀសផ្ទះក៏ឆ្ងាយគ្មានកម្លាំងអស់សង្ឃឹមដើរមិនដល់គិតពីម្តាយជិតសម្រាល និងប្អូនៗចាំបាយ… ជីវិត និងរួសារ ហើយបើសិនជាបងប្អូនចង់ជួយគាត់អាចទំនាក់ទំនងមកលេខទូរស័ព្ទ 081 641 318 ខ្ញុំនឹងទៅជួបគាត់» ។ ទន្ទឹមនឹងការបង្ហោះនោះ ក៏លេចការសរសើរមិនដាច់ពីមាត់ ពីការខិតខំតស៊ូរបស់ក្មេងប្រុសរូបនេះ ខណៈដែលមតិជាច្រើនថ្លែងអាណិតខ្លាំង ជាក់ស្ដែងគណនីហ្វេសប៊ុកឈ្មោះ Tey Tey បានបញ្ចេញយោបល់ថា៖ «អាណិតក្មេងណាស់ទើបតែអាយុប៉ុណ្ណឹងចេះដឹងសុខទុក្ខគ្រួសារ តែម្ដាយគួរតែឈប់យកកូនទៀតទៅអាណិតក្មេងណាស់កើតមកពិបាកដដែលអាណិតណាស់»។ រំពេចពីមានការចែករំលែករួមដោយក្ដីអាណិតជាពន់ពេកកូនស្រីលោកតាវ៉ិចទ័រតារាកំប្លែងកញ្ញា នីឡា ប្រកាសពីចេតនាចង់ចូលរួមបរិច្ចាគតាមសទ្ធារបស់ខ្លួនជូនចំពោះក្មេងកម្សត់តស៊ូជម្នះឧបសគ្គជួយគ្រួសារនេះដោយបញ្ជាក់ឲ្យដឹងថា៖ «ចង់ជួយគាត់ ទោះមិនមានលុយច្រើនជួយក៏ចង់ជួយគាត់ដែរ» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment