កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើនពិតជាបានជ្រាបរួចមកហើយថា លោកស្រី ទ្រី ដាណាបានធ្វើឲ្យ អ្នកប្រើប្រាស់ នៅក្នុងហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង
ក្រោយឃើញ លោកស្រី ទិញរថយន្តទំនើប ពណ៌លឿង មួយគ្រឿង សម្រាប់កូនស្រី ដាណាភីន របស់ខ្លួន គឺ Lamborghini Urus ដែលមានតម្លៃ ៥០មុឺនដុល្លារ ឯណោះ ។
ស្រាប់តែមកដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ នេះ លោកស្រី និងស្វាមី បានថតរូបភាពជាច្រើនសន្លឹកអមជាមួយការតុបតែងខ្លួនឡើងប្លែក នៅក្នុងរថយន្តដ៏ទំនើបមួយគ្រឿងនេះ ព្រមទំាងបញ្ជាក់ប្រាប់ថា “ឡង់សេឡានកូនស្រីបន្តិច (សុំថតមុខឡានទេ)”។
ក្រោយឃើញបែបនេះភ្លាម គ្រប់គ្នា មិនចាំយូរឡើយ ក៏បានចូល comment ជាង១ពាន់ដងបាត់ទៅហើយ។ ក្នុងនោះ ក៏មានអ្នកខ្លះ សរសើរចំៗ ថា ៖
ស្រស់ស្អាតណាស់ បងស្រី បងប្រុស, សា្អតទាំងគូចែដាណា, ស្អាតណាស់ចែ ឡើងក្មេង, ស្អាតហើយសមគ្នាម៉្លេះលោកព្រះ, ស្អាតណាស់លោកជំទាវ, ពណ៌ឈ្នះអស់មារសត្រូវ,
គួរអោយស្រលាញ់ណាស់បង, អាវក្រៅស្អាតខ្លាំងណាស់បងស្រី, Wowចែដាណាស្អាតណាស់ថ្ងៃនេះ, ស្រស់ស្អាត មែនទែន។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនារូបភាព ខាងក្រោមនេះទំាងអស់គ្នា ៖