ភ្នំពេញ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថាចែកា កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហោះសារបញ្ជាក់ពីការមានកូនរបស់ខ្លួន ហើយសួរយោបល់ទៅកាន់អ្នកគាំទ្រ ថាគួរទុក ឬយ៉ាងណា។
ដោយឡែក ជាការឆ្លើយតបនៅពេលនោះ មានមតិខ្លះ បានផ្ដល់យោបល់ឲ្យទុក អ្នកខ្លះទៀតបានផ្ដល់យោបល់ឲ្យយកចេញ ព្រោះទើបតែសម្រាលកូនបានជាង៥ប៉ុណ្ណោះ ស្របពេលមួយចំនួនទៀត បានធ្វើការរិះគន់ទៅកាន់អតីតតារាចម្រៀងរូបនេះផងដែរថា
យកជីវិតគេ មកលេងសើច ចេះបង្ហោះទៅរួច។យ៉ាងណាមិញ ក្រោយពីសួរយោបល់ទៅកាន់អ្នកគាំទ្ររួចមក កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ជាថ្ងៃបុណ្យគ្រិស្ដម៉ាសនោះ បានឡាយវីដេអូ ដោយដាក់ចំណងជើងថា«ចែកាចេញពីពេទ្យហើយមានអីសួរសួមក»។
នៅក្នុងការឡាយនោះ ចែកា បានបញ្ជាក់ថា ខ្លួន បានយកកូននោះចេញហើយ ដោយសារមិនអាចទុកបាន។នៅក្នុងការឡាយនេះ ក៏មានមតិមួយចំនួន ធ្វើការរិះគន់ទៀត ហើយជាការឆ្លើយតប ចែកា បានបញ្ជាក់ច្បាស់ៗថា ការបង្ហោះនេះ ដោយសារតែខ្លួនសប្បាយចិត្ត ស្មានតែអាចទុកបាន ព្រោះខ្លួនចង់បានកូន១ទៀតឲ្យលឿន ដើម្បីឲ្យប៉ុនៗគ្នា តែវាទុកអត់បាន។
ក្នុងនោះដែរ ចែកា ក៏បានហៅអ្នករិះគន់ខ្លួនថា ជាមនុស្សឆ្កួតទៀតផង ដោយបញ្ជាក់ថា «មិនបាច់និយាយច្រើនជាមួយមនុស្សឆ្កួតទេ»។ការប្រតិកម្មខ្លាំងៗបែបនេះ ដោយសារតែមាននារីម្នាក់ បានចូលទៅខំមិនក្នុងឡាយនោះថា «អស់ពាក្យយាយមិនដឹងសួរអី អ្នកអនឡាញមានតែចែមួយចេញមកប្លែកៗ សុំទោសដែលខ្ញុំយាយបែបនឹង»។
(សូមទស្សនាវីដេអូលម្អិតបន្ថែមទៀត»។ក្នុងនោះដែរ គួរបញ្ជាក់ថា អតីតតារាចម្រៀងផលិតកម្មRockម៉ូលីកា និងជាថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង បានរៀបការជាមួយតារាសម្ដែងហុង មានុណ ហៅឆានុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ក្រោយពីឆ្លងកាត់ប្រវត្តិស្នេហ៍កម្សត់កម្រជាមួយគ្នាជាង៣ឆ្នាំ។
ក្រោយរៀបការ ពួកគេ ក៏ទទួលបានកាដូពិសេសមួយ គឺកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ដែលជាដំណក់ឈាមរួមគ្នា ហើយធ្វើការសម្រាលប្រកបដោយសុវត្ថិភាព កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ដោយកូនស្រីនោះ មានឈ្មោះថា «នុន ចន្ទម៉ូនីតា» គិតមកដល់ពេលនេះមានអាយុត្រឹមតែជាង៥ខែប៉ុណ្ណោះ៕ប្រភព៖ហ្វេសប៊ុក
សូមទស្សនាវីដេអូខាងក្រោមនេះ