ខ្លោចចិត្ត!តស៊ូស្រឡាញ់គ្នា កម្សត់កម្រតាំងពីនៅរៀន លុះជោគជ័យ បែរជាភរិយាស្លាប់ចោលកូនទាំងវ័យក្មេង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះដូចទៅនឹងរឿងរ៉ាវរបស់បងប្រុសម្នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sothon Huot ដែលបានរៀបរាប់អំពីប្រវត្តិស្នេហាដ៏មានន័យរបស់ខ្លួន ជាមួយភរិយាសំណព្វចិត្ត ដែលបានលាចាកលោកចោល ស្វាមី និង កូនជាទីស្រលាញ់ អស់រយៈពេល ៥៩ ថ្ងៃហើយ ។តាមរយៈគណនីផ្ទាល់របស់បងប្រុសខាងលើ បានរៀបរាប់យ៉ាងកម្សត់ដូចខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«រឿងរ៉ាវជាច្រើនបានកត់ក្នុងខួរក្បាលបង ទោះបីមិនគិត ក៏នៅតែបង្ហាញឡើង ចូលសកលវិទ្យាល័យ ឆ្នាំទី១ អាយុ១៨ឆ្នាំ បងយល់ហើយស្គាល់ថាមនុស្សស្រីដែលបងស្រឡាញ់បែបណា ហើយម្នាក់នោះ គឺជារូបអូន ។ស្គាល់គ្នាដំបូង ចាប់ផ្តើមមានទំនាក់ទំនងគ្នា អូនបបួលបងទៅរកសាលារៀនម៉ោងក្រៅ ភាសា អង់គ្លេស ចិន នៅម្តុំសាលាបាក់ទូក ។ ម៉ោងរៀន ត្រូវផ្ទុយគ្នា មិនរៀនជាមួយគ្នាទេ កាលនោះភាសាអង់គ្លេស ថ្ងៃខ្លះត្រូវរៀនម៉ោងជាមួយគ្នា ប៉ុន្តែធ្វើមិនស្គាល់គ្នា (មានតែគ្រូទេមើលដឹង) ម៉ោងចេញត្រូវចេញឲ្យបានមុនអូន ហើយដើរទៅកន្លែងផ្ញើម៉ូតូមុន ហើយទាញម៉ូតូឲ្យហើយសម្រាប់អូន ជិះទៅផ្ទះវិញ អូនជិះទៅមុខមុនបង ប្រហែល ១០០ម៉ែត្រ ពីគ្នា រហូតដល់អូនបត់ផ្លូវស្ពានឆ្ពោះទៅផ្ទះ ។កាលនោះមានតែពេលញ៉ាំបាយថ្ងៃត្រង់ 45នាទីប៉ុណ្ណោះ តែបានអង្គុយញ៉ាំជាមួយអូន ដោយមកកម្ម៉ងម្ហូបចាំអូនមុន១៥នាទីពេលអូនចេញមកគឺញ៉ាំតែម្តង ។ បន្ទាប់មកបែកគ្នាទៅសាលាបាក់ទូកចូលថ្នាក់រៀនរៀងខ្លួន ។ ១ខែ បានទៅមើលកុន ១ ទៅ ២ដង (រឿងដែលអូនចូលចិត្តមើល ខ្មោចលងសាហាវ បែបភ័យរន្ធត់) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលបងស្រឡាញ់ហើយបាក់ចិត្តលើអូន គឺទំនាក់ទំនងមួយនេះ មិនមែននាំគ្នាដើរលេង ប៉ុន្តែអូនបែបជានាំគ្នាទៅរៀន ❤
ទំនាក់ទំនងបាន១ឆ្នាំកន្លះ អូនចង់លក់ទំនិញOnline បងជាអ្នកដឹកជញ្ជូនសម្រាប់អូន កាលនោះដឹកចេញមួយជើង ទៅជិត ២០០០រៀល ឆ្ងាយ ៤០០០ ទៅ ១០០០០រៀល ។ទំនិញទុកនៅនឹងបងជាអ្នករៀបចំ ថតរូប អូនជាអ្នកទំនាក់ទំនងឆាតជាមួយអ្នកទិញ ដល់ពេលយប់ អូនសរសេរ មុខទំនិញ ទីតាំង លេខទូរសព្ទ តម្លៃផ្ញើសារបង បន្ទាប់មកបងរៀបចំ វេចខ្ចប់ ស្អែកឡើងចេញទៅរៀន គឺដឹកទៅឲ្យគេតែម្តង ល្ងាចឡើងសរុបលុយឲ្យអូនទាំងអស់ ហើយថ្លៃដឹកមួយអាទិត្យ អូនសរុបឲ្យបងម្តង ។អូនជាមនុស្សស្មោះត្រង់ យុត្តិធម៌ មិនលោភលន់ (ទៅញ៉ាំអីជាមួយគ្នា មិនថាចំណាយតិចឬច្រើន ត្រូវចេញស្មើគ្នា គ្រប់ពេល ទោះបីបងចង់ចេញលុយទាំងអស់គឺមិនព្រម ហើយនិយាយតែមួយម៉ាត់ទេគឺថា ចេញទៅចឹង ថ្ងៃក្រោយមិនបាច់មកញ៉ាំអីជាមួយគ្នាទៀតទេ ) ចំណុចនេះហើយ បងកាន់តែស្រឡាញ់អូនទ្វេដង ❤❤អូនពូកែលក់ដូរ សំដីផ្អែម ម៉ូយអូនច្រើនៗ ដែលមកនិយាយពីអូន ថាអូនចិត្តបានណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូនជាមនុស្សម្នាក់ស្រឡាញ់គ្រួសារ បងប្អូនខ្លាំង ប៉ុន្តែអូនមិនឲ្យគេដឹងចិត្តឡើយ ។ អូនសុខចុះឲ្យគេយល់ច្រឡំលើខ្លួនខុស អូនមិនចង់បកស្រាយអ្វីឡើយ ព្រោះតែគេយល់ឃើញបែបនោះហើយ។ពេលខឹងនឹងបង ឬមិនសប្បាយចិត្តនឹងទង្វើណាមួយរបស់បងគឺអូនមិនប្រាប់ពីមូលហេតុឡើយ អូនមិននិយាយអ្វីទាំងអស់ហើយ ទុកឲ្យបងគិតត្រលប់ក្រោយពីកំហុសនោះ ហើយប្រាប់អូនវិញ បើត្រូវរឿងបានអូនព្រមឈប់ខឹងគ្រាមួយដែលអូនមិនសប្បាយចិត្ត អូនធ្លាប់និយាយប្រាប់បងថា អូនស្រឡាញ់ជីវិត ពីតូចដល់អាយុ១៥ឆ្នាំ ទោះបីកាលនោះអូន គេងនៅពេទ្យច្រើនជាង នៅផ្ទះក៏ដោយ ហើយអូនបាននិយាយរៀបរាប់ ដេក ដើរ ឈរ អង្គុយ អូនមានក្តីសុខណាស់ ប៉ា ម៉ាក់ មីង មា បងប្អូន ជីដូនមួយ គ្មាននរណាម្នាក់ធ្វើបាបអូនឡើយ បុណ្យទាន ថ្ងៃសម្រាក សៅរ៍ អាទិត្យ ប៉ាដឹកឡានទៅដើរលេង ញ៉ាំអីចូលហាងឆ្ងាញ់ៗរហូត ផ្សារកណ្តាលគុយទាវគ្រឿងសមុទ្របង្គាសុទ្ធ បង្កង់នៅបុប្ផាលាក់ខ្លួន មីទារោងកុនអង្គរ បាយទាខ្វៃលីឡាយ ទោះប៉ាមិនបាននាំទៅញ៉ាំ ក៏គាត់ទិញខ្ចប់មកផ្ញើឲ្យអូនដែរ បាយទាខ្វៃនេះហើយ ឲ្យតែនិយាយដល់អូនញញឹមហើយយំនៅចំពោះមុខបង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូនផ្តាំបងថា ថ្ងៃក្រោយពេលក្លាយជាប៉ាកូនយើង បងត្រូវធ្វើឲ្យកូនមានក្តីសុខ ហើយចងចាំចឹងណា៎ ❤ ហើយកាលបងនិងអូនទៅលេងសៀមរាប ចូលដល់អង្គរវត្ត អូននិយាយថា កាលពីតូចយាយអូន ដាក់មួយឡានបងប្អូនជីដូនមួយទាំងអស់នាំគ្នាមកលេងសប្បាយណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាល់ពេលអូនមានក្តីសុខ អូនសប្បាយ រីករាយ អូនតែងតែនិយាយពាក្យសំដីប្លែកឲ្យបងសន្យានេះ សន្យានោះរហូត រហូតមកដល់ថ្ងៃនេះ ខ្ញុំបានស្គាល់ អ្វីដែលជាទីស្រឡាញ់បំផុតសម្រាប់ខ្ញុំហើយ ប៉ុន្តែហេតុអ្វីក៏ឆាប់ឲ្យខ្ញុំទទួលយកការបាត់បង់ដែលឈឺចាប់បំផុតក្នុងវ័យ២៥ឆ្នាំ នេះទៅវិញ 😔😔 ប្រពន្ធជាទីស្រឡាញ់ ប្រពន្ធដ៏ល្អរបស់បង ប្រពន្ធតែម្នាក់គត់របស់បង ហើយក៏ជាម៉ាក់របស់កូនយើងតែម្នាក់គត់ ប្រពន្ធសម្លាញ់ Soknath Darasina❤😔🙏🏻 #៥៩ថ្ងៃហើយដែលយើងឆ្ងាយពីគ្នា » ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment