ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវគូស្វាមីនិងភរិយាមួយគូ ដែលមកទល់ពេលនេះ គឺមានវ័យចំណាស់ហើយ និងបានរួមរស់នៅជាមួយគ្នាជាប្តី-ប្រពន្ធរហូតបានបុត្រាទៅដល់៣នាក់ទៅហើយនោះទើបត្រូវខាងស្រី (ប្រពន្ធ) តម្រូវឱ្យខាងប្រុសរៀបអាពាណ៍ពិពាណ៍ ដើម្បីបំពេញទៅតាមប្រពៃណីបានធ្វើឱ្យភ្ញៀវ ដែលអញ្ជើញមកពីទីជិតទីឆ្ងាយចូលរួមនៅក្នុងកម្មវិធី និ
រឿងគូស្វាមីភរិយាដែលបានរៀបចំអាពាណ៍ពិពាណ៍គឺនៅថ្ងៃទី២៨ ធ្នូ ២០២០ ដោយខាងប្រុសឈ្មោះលឹម ភា ភេទប្រុស អាយុ៤២ឆ្នាំ ជាជនពិកាដៃទាំងពីរ ។ រីឯខាងស្រីឈ្មោះធី ណារី អាយុ៣៤ឆ្នាំ មានកូនប្រុស៣នាក់ សព្វថ្ងៃរស់ភូមិដីថ្មីអូរក្រូច ឃុំត្រពាំ
ងប្រាសាទ ស្រុកត្រពាំងប្រាសាទខេត្ត ឧត្តរមានជ័យ។
យោងតាមការឱ្យដឹងពីលោកលឹម ភា ដែលជាកូនកំលោះបានឱ្យកោះសន្តិភាពដឹងខ្លះៗថា ពួកខ្លួនទាំង២នាក់បានកាន់ដៃគ្នាជាប្តីប្រពន្ធកាលនោះ គ្រាន់តែបានរៀបចំគម្រប់កិច្ចបន្តិចបន្តួចតែប៉ុណ្ណោះ ដោយសាតែខ្លួនមានជីវភាពក្រីក្រពេកតាំងពីចាប់ដៃគ្នាមានរយៈពេលចំនួន១០ឆ្នាំមកហើយបានបុត្រារហូតទៅដល់៣នាក់ ។
លោកលឹម ភា បានបញ្ជាក់ទៀតថា នាពេលថ្មីៗនេះ ស្រាប់តែភរិយាប្អូនឈ្មោះធី ណារីជាភរិយា បាននិយាយប្រាប់ប្តីថា ខ្ញុំចង់បានរៀបចំនូវអាពាណ៍ពិពាណ៍របស់ខ្លួនក្នុងវ័យចំណាស់នេះ ។ ហើយគាត់ជាប្តីក៏បានយល់ព្រមបំពេញនូវបំណងដែលភរិយាគាត់ចង់បានហើយ ស្របពេលដែលគ្រួសារកស៊ីមានបានធូរធាមួយកម្រិត ។
លោកបានបញ្ជាក់ទៀតថា នៅក្នុងពិធីរៀបចំអាពាណ៍ពិពាណ៍របស់ខ្លួនថ្ងៃទី២៨ ធ្នូគឺមានចំនួន៧០តុ ។ ហើយបានគោរពអញ្ជើញភ្ញៀវកិត្តិយសចំនួន២០តុ ដោយឡែក៥០តុសម្រាប់ប្រជាពលរដ្ឋអ្នកភូមិចូលរួមក្នុងកម្មវិធីនេះ ដោយមិនបាច់មានចំណងដៃផងដែរ ។
សូមទស្សនាវីដេអូខាងក្រោមនេះ