មហាជនជាច្រើន ពិតជាបានជ្រាបហើយថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនគួរឲ្យជឿ និង នឹកស្មានដល់ ក្រោយឃើញ ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។
លោកជំទាវ ដេត ម៉ាលីណា បានបញ្ជាក់យ៉ាងច្បាស់ ចំៗ ថា “សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំ តទៀតទេសូមអរគុណ13.12.2020
Deth Malina”។លុះមកដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ចំថ្ងៃបុណ្យណូអែល គេឃើញ ឧកញ៉ា ឌួង ឆាយ បានទិញកាដូយ៉ាងច្រើន យកទៅឲ្យកូនៗទំាង៣របស់ខ្លួន មើលទៅពួកគាត់ ពិតជារីករាយ និងកក់ក្តៅយ៉ាងខ្លាំង សូម្បីតែអ្នកប្រើប្រាស់ ហ្វេសប៊ុកទូទៅ ដែលបានឃើញរូបភាព និងវីដេអូនេះហើយ ក៏រំភើបតាមដែរ។
ឧកញ៉ា ឌួង ឆាយ ក៏បានភ្ជាប់សារ មួយឃ្លា ថា “រីករាយថ្ងៃបុណ្យណូអែលណាពូមីងបងប្អូនទាំងអស់គ្នា Happy Merry Christmas 2020 ថ្ងៃនេះសុំការអនុញាតិពីគាត់ មកផ្ទះ យកកាដូមកអោយកូនៗ ខានជួបកូនៗជិតមួយសប្តាហ៍ហើយ នឹកណាស់”។
“សុំគាត់មកផ្ទះ នាំកូនៗទៅ ញុំាបាយ ខោនដោន រីករាយចាំទទួលឆ្លងឆ្នាំសកល 2021 Happy New Year ក្នុងទិវាដ៏ ឧត្តុង្គឧត្តមប្រកបដោយមហានក្ខត្តឫក្ស នៃទិវាបុណ្យចូលឆ្នាំសកល ២០២១ ខ្ញុំបាទសូមគោរពចូលរួម សម្តែងអំណរ សាទរដោយក្តីសោមនស្សរីករាយ ប្រកបដោយមនោសញ្ចេតនាស្មោះស្ម័គ្រយ៉ាងជ្រាលជ្រៅជាទីបំផុតសូមគោរពជូនសព្ទសាធុ
ការពរ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសេីរគ្រប់ប្រការ ជូនចំពោះ ពូមីងបងប្អូនទាំងអស់គ្នា សូមមានសុខភាពល្អបរិបូរ ជន្មាយុយឺនយូរ ជោគជ័យមហាបវរប្រសើរ សិរីសួស្តី សុភមង្គល វិបុលសុខ សុខភាពល្អបរិបូរណ៍ អាយុយុឺនយូរ និងសូមប្រកបតែពុទ្ធពរទាំង៤ប្រការគឺ អាយ: វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ”៕នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ នេះ គេឃើញ ឧកញ៉ា ឌួង ឆាយ បានមកជួបកូនៗទំាង៣ទៀតហើយ។ លោកបានភ្ជាប់សារខ្លីមួយថា ៖
សូមទស្សនារូបភាពខាងក្រោម