ជាលទ្ធផលនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ តាមរយៈផេកហ្វេសប៊ុក Phnom Tamao Zoo បានឱ្យដឹងថា កាលពីថ្ងៃទី ២៩ ខែធ្នូនេះ ឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះ
សត្វព្រៃភ្នំតាម៉ៅ បានទទួល សត្វស្វាចំនួន ១៦ក្បាល មកពីតំបន់អង្គរ នៃខេត្តសៀមរាប ដែលក្នុងនោះ មានស្វាក្ដាមចំនួន ១៥
ក្បាល និងស្វាត្រោស ចំនួន ០១ក្បាល ។ បច្ចុប្បន្ននេះ សត្វស្វាទាំងនេះ កំពុងត្រូវបានមើលថែរក្សា ក្នុងចត្តាឡីស័ក នៃសួនសត្វ
ភ្នំតាម៉ៅ ។ គួរបញ្ចាក់ផងដែរថា ជុំវិញមូលហេតុនៃការចាប់នេះដែរ ខាងអាជ្ញាធរអប្សរាធ្លាប់បានបញ្ជាក់ហើយថា គឺដើម្បីបញ្ចៀស
ការដណ្ដើមចំណី និង បង្ករការរំខាន ប៉ះពាល់ដល់ភ្ញៀវទេសចរដែលមកទស្សនាកំសាន្តតំបន់ប្រាសាទ៕ តោះចង់ដឹងថាកែវ សុវណ្ណ មាន
ប្រតិកម្មទៅនឹងការចាប់សត្វស្វានៅប្រាសាទបាយ័នបែបណានោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖
សូមទស្សនារូបភាពខាងក្រោម