តារាចម្រៀងមាឌតូចល្អិត ឈួន ស្រីម៉ៅ បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង ក្រោយពីនាងទទួលបានកាដូពិសេស នៅក្នុងឆ្នាំ ២០២០នេះ បន្ទាប់ពីរៀបការប្រមាណជា ៦ ឆ្នាំ។ថ្មីៗនេះ តារាចម្រៀង ឈួន ស្រីម៉ៅ ដែលត្រូវបានគេស្គាល់ថាជាប្អូនរបស់ ឈួន សុវណ្ណឆៃ បានបង្ហាញ រូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹក ជាមួយស្វាមីដោយបញ្ជាក់ថា នាងកំពុង
មានផ្ទៃពោះ។ ក្នុងនោះដែរ តារាចម្រៀងសម្បុរស្រអែមរូបនេះ បានបង្ហោះពាក្យពេចន៍ខ្លីថា «ឆ្នាំនេះកាដូ Christmas មានតែបុណ្ណឹងឯង»។យ៉ាងណាមិញ ការត្រៀមខ្លួនទទួល
សមាជិកថ្មីរបស់ ឈួន ស្រីម៉ៅ ក៏ទទួលបានការសាទរពីសំណាក់មិត្តភក្តិជាច្រើន នៅក្នុងបណ្តាញសង្គម ហើយខ្លះទៀត ក៏បានជូនពរឱ្យនាង និង កូនក្នុងផ្ទៃ មានសុខភាពល្អផងដែរ។កន្លងមក
មានការអះអាងពីសំណាក់ប្រភពដែលស្និទ្ធនឹង ឈួន ស្រីម៉ៅ ថាតាមពិត ឈួន ស្រីម៉ៅ និង ស្វាមីចង់បានកូន តាមបំណងមិនមែនតាមចៃដន្យទេ ហេតុនេះទើបគេពន្យារច្រើន
ឆ្នាំដូចនេះ។ ម្យ៉ាង កន្លងមក ពួកគេសុទ្ធតែរវល់នឹងការងារច្រើន ហើយពេលនេះ អាយុរបស់នាង ទើបតែអាយុ ៣២ ឆ្នាំប៉ុណ្ណោះ។គួរបញ្ជាក់ផងដែរ ឈួន ស្រីម៉ៅ បានចូលរោងការ
ជាមួយអណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកតាំងពីចុងឆ្នាំ ២០១៤ ម្ល៉េះ ដែលគិតមកដល់ពេលនេះ ៦ ឆ្នាំ ទើបពួកគេទទួលសមាជិកថ្មីប្រលែង។ បច្ចុប្បន្ន ឈួន ស្រីម៉ៅ កំពុងរស់នៅសហរដ្ឋអាមេរិក ហើយនាងនៅតែបន្តអាជីពសិល្បៈដដែលមិនបោះបង់នោះទេ៕
សូមទស្សនារូបភាពខាងក្រោម