កាលពីម្សិលមិញនេះ នាថ្ងៃទី ៣១ ខែធ្នូ ឆ្នំា ២០២០ គេប្រទះឃើញ តារាចម្រៀង ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត (G-Devith) បានបង្ហាញខ្លួនក្នុង កម្មវិធីប្រគំតន្ត្រីមួយ នាយប់ឆ្លងឆ្នាំ ដោយច្រៀងចម្រៀងជាច្រើនបទ សុទ្ធតែពីរោះៗ។
ក្នុងនោះ អ្វីដែលបានធ្វើឲ្យ ហ្វេនៗ មានការចាប់អារម្មណ៍ជាខ្លាំងនោះ ទៅលើការតុបតែងខ្លួន របស់ ទេព បូព្រឹក្ស តែម្តង មើលទៅពិតជាប្លែក និងទាក់ទាញខ្លាំងណាស់។
ទេព បូព្រឹក្ស ក៏បានបង្ហោះរូបភាពនៃការតុបតែងខ្លួនបែបនេះដែរ ព្រមទំាងភ្ជាប់សារបញ្ជាក់ថា “មិនថាឆ្នាំចាស់ ឬឆ្នាំថ្មីឡើយ សំខាន់ខ្ញុំ នៅតែជាខ្ញុំ ខ្ញុំតែងធ្វើអ្វី ដែលខ្ញុំចូលចិត្ត ខ្ញុំមិនដែលបោះបង់ ក្តីស្រម៉ៃរបស់ខ្ញុំឡើយ ខ្ញុំតែងខំប្រឹង ទោះវាលំបាក ឬយ៉ាងណា តែក៏មិនចំណាយពេលដល់មានតំលៃរបស់ខ្ញុំទៅ អានខ្សែជីវិតរបស់អ្នកដទៃ ចូលចិត្តក៏និយាយជាមួយ មិនចូលចិត្តក៏ដើរចេញ ឆ្នាំនេះក៏នឹងមាន album សំរាប់ fan
Look at that snake”។
កំពុងតែមើលការ Live នៃការប្រគំតន្ត្រីនេះ បានធ្វើឲ្យ ហ្វេនៗ របស់ ទេព បូព្រឹក្ស មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ថ្នាក់ ពោលពាក្យ ជាច្រើនថា ៖
អោយតែ idol មករស់រវើកហ្មង, កប់សាហាវ, wow idol, ចុម អាយដល, សាហាវណាស់ ក្រុមអាយដល ឈ្នះអស់មារសត្រូវ, មកលើកនេះ សក់ធំម្ល៉េះ, ម្ទេសឡើងថ្លៃ ដោយសារ អាយដល ប្រមូលមក អ៊ីចឹងសោះ, ចុមញាក់សាច់។
តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ ចាប់ពីនាទី ទី 2:50:00 តទៅ ៖
សូមទស្សនារូបភាពខាងក្រោម