អាសូរណាស់!!! មកលេងឆ្លងឆ្នាំជុំគ្រួសារ តែអកុសលត្រូវបានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ…ភ្នំពេញ៖ កាលពីយប់ឆ្លងឆ្នាំ ថ្ងៃទី៣១ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង
ដោយរថយន្ដមួយគ្រឿងបានបុកបុរសម្នាក់ ស្លា ប់ ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ស្ថិតនៅមុខមន្ទីរពេទ្យ លោកសង្ឃ ក្នុងខណ្ឌ ទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះ ដែលស្លា ប់ ក្នុងហេតុការណ៍ខាងលើ មានឈ្មោះ ភ័ត្ដ្រា បម្រើការងារ នៅក្រុមហ៊ុនផ្គត់ផ្គង់
សម្ភារសំណង់។ ជាមួយគ្នានេះដែរ ក៏មានគណនី ហ្វេសប៊ុកមួយមានឈ្មោះ Mo Nich ដែលគាត់ត្រូវជាប្អូនស្រី នៃ ស ព បានបង្ហោះសារជាច្រើន ទាំងអារម្មណ៍ក្ដុកក្ដួលថា៖”ទេវតាអេីយ ហេតុអ្វីមកផ្តាច់ជីវិតបងប្រុសខ្ញុំក្នុងគ្រួសារ
ម៉ាក់ខ្ញុំមានតែកូនប្រុសម្នាក់នេះទេ ជាប្រុសតែម្នាក់ក្នុងចំណោមបងប្អូន ៥នាក់ ទោះជាបងប្រុសមិនបានល្អគ្រប់ដប់ តែពួកយេីងក៏ស្រលាញ់គ្នាណាស់ គ្រាន់តែមិនដែលបង្ហាញ បេីមានជាតិក្រោយពិត សូមអោយបងប្រុសកេីតក្នុងគ្រួសារដែលល្អ មានសំណាងអាយុវែង ពិសេសមិនអាយុ
ខ្លីដូចជាតិនេះ មិនដែលភ្លេចពីទង្វេីដែលបងបានការពារប្អូនរហូតមក ការពារខ្លាំងបំផុត ពេលដែលពួកយេីងនៅក្មេងៗ ទៅអោយបានសុខណាបងប្រុសតែម្នាក់”។ គាត់បានបន្ដទៀតថា៖“មកលេងឆ្លងឆ្នាំជុំគ្រួសារ
ហេតុអ្វីបានមកអោយខ្ញុំធ្វេីបុណ្យអោយបងខ្ញុំបែបនេះ វាមិនគួរកេីតឡេីងចំពោះបងខ្ញុំទេ (គ្រោះថ្នាក់ចរាចរណ៍) ស ព តម្កល់នៅវត្តញ្ញាណរង្សី ទួលគោក បូជាល្ងាចនេះម៉ោងបួន”។ គាត់បានបន្ថែមឲ្យដឹងទៀតថា៖”លារហូត
ហេីយបងប្រុសជាទីស្រលាញ់ ចាប់ពីពេលនេះទៅ គឺគ្មានបងប្រុសហៅនឹងគេទៀតទេ តែ២០នាទីបានយកជីវិតបងខ្ញុំទៅបាត់ហេីយ ពិបាកទទួលយកណាស់ហេតុអ្វីបានរឿងចឹងធ្លាក់មកលេីគ្រួសារយេីងលឿនម្ល៉េស
ហេតុអ្វីអោយមនុស្សចាស់សក់ស ជូនដំណេីរសក់ខ្មៅ ដឹងទេម៉ាក់គាត់ឈឺចាប់ខ្លាំងណាស់ គាត់យំរហូតសន្លប់ហេីយ Pheak Tra ឈ្មោះបងប្អូននឹងចងចាំអស់មួយជីវិត”។