ភ្នំពេញ៖ បើនិយាយដល់រឿងប្រូ សូនី ដែលបច្ចុប្បន្នគឺជាគូស្នេហ៏ដ៏ផ្អែមល្ហែមជាមួយនឹងអ្នកមេម៉ាយសាច់សញិច Love Riya ដូចដែលគ្រប់គ្នាបានជ្រាបហើយ។ ដោយឡែក
ប៉ុន្មានថ្ងៃមុន ប្រូ សូនី ក៏បានចេញមុខបកស្រាយរឿងលោក និងអតីតភរិយាច្បាស់ៗផងដែរ ថាដាច់ស្រេចនឹងគ្នា
ហើយ។ ប៉ុន្តែជាក់ស្តែងនេះបើយោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះ Ly Kong បានប្រកាសអំពីដំណឹងកាត់កាល
កូនស្រីជាសាធារណៈកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖ «នាងខ្ញុំឈ្មោះ លឹម ឡាន់ ចាប់ពីថ្ងៃទីនេះតទៅ
លែងទទួលស្គាល់កូនស្រីនាងខ្ញុំឈ្មោះ ‘លី យុកជិន’ ប្រពន្ធ ‘ប្រូសូនី’ ចាប់ពីថ្ងៃទី២៩ ខែ១២ ឆ្នាំ២០២០ នេះតទៅ។ រាល់
ទង្វើដែលពាក់ព័ន្ធនឹងកូនស្រីនាងខ្ញុំ នាងខ្ញុំជាម្តាយមិនទទួលខុសត្រូវឡើយ។ សូមអរគុណ។»។តែទោះយ៉ាងណា ចំពោះរឿងនេះ គេក៏ពុំដឹងពីច្បាស់ដោយសារមូលហេតុអ្វីនោះទេ ព្រោះតែគណនីខាងលើពុំបានបញ្ជាក់ច្បាស់ ខណៈអ្នកលេង ហ្វេសប៊ុកវិញ បែរជាឈ្លោះជេរគ្នាព្រាត ថាកុំចេះដឹងរឿងផ្ទៃក្នុងគេ៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖
សូមទស្សនារូបភាពខាងក្រោម