ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលហ្វេនៗជាច្រើន ក៏ដូចជាមហាជនទូទៅមួយចំនួនធំ ពិតជាបានជ្រាបហើយថា វី ឌីណែត គឺជា តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ នៅក្នុងផលិតកម្ម រ
ស្មីហង្សមាស ហើយក៏ត្រូវជាកូនស្រី តារាចម្រៀង ជើងចាស់ លោក ហួ ឡាវី ផងដែរ។ដោយឡែកចំណែកកាលពី កាលពីយប់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ វី ឌីណែត រំភើបស្ទើរហោះ ដោយបានក្លាយជា ម្ចាស់ពានរង្វាន់ ក្នុង កម្មវិធីប្រលង កំពូលតារាចម្រៀង អាជីព
កំរិតពិភពលោក I Am A Singer Cambodia រដូវកាលទី 2 ។ជាក់ស្ដែងរីឯម្សិលមិញនេះ គឺចំថ្ងៃខួបកំណើត លោក ហួ ឡាវី គេឃើញ វី ឌីណែត បានរៀបចំនំខួបជូនឪពុក
មានលាយសុទ្ធតែលុយដុល្លារ ថែមទំាងភ្ជាប់សារមួយឃ្លា ដ៏មានន័យទៀតថា ៖“01-01-2021 Happy birthday to មនុស្សសំខាន់របស់ខ្ញុំ ទីមួយ គឺអ៊ុំស្រី ជាទីស្រលាញ់
ទីពីរ គឺជាបុរសម្នាក់ ដែលតែងតែផ្ដល់កំលាំងចិត្តអោយខ្ញុំគ្រប់ពេល មិនដែលឡេីយ សូម្បីតែវ៉ៃកូនមួយដៃ ហេីយក៏ជាបុរសម្នាក់ ដែលមានចិត្តតស៊ូដេីម្បីគ្រួសារ តាំងពីដេីមរហូត
មកដល់ពេលនេះ អរគុណប៉ា គ្រប់យ៉ាង ដែលបានផ្ដល់អោយខ្ញុំ ជូនពរអោយអ៊ុំស្រី និងប៉ា មានសុខភាពល្អ មានអាយុយឺនយូរ ស្រលាញ់លោកទាំងពីរពេញបេះដូង”៕ប្រភព៖khnewsposts
សូមទស្សនារូបភាពខាងក្រោម