ភ្នំពេញ ៖ ជាការពិតណាស់បើទោះបីជា អ្នកនាង ចោមច័ន្ទ មិនមែនជា តារាក្នុងសិល្បៈយ៉ាងណាក្តី ក៏អ្នកនាង អាចឲ្យគេស្គាល់ តាមរយៈភាពល្បីល្បាញ នៅក្នុងបណ្តញសង្គម ដែល
ចំនួនអ្នកចុចរបស់អ្នកនាង ក៏ខ្ទង់ម៉ឺនដង ម្តងម្តាលដែរ ក៏ព្រោះតែ ជីវិតរបស់នាង តែងតែ មានរឿងថ្មីៗជាច្រើន ដែលត្រូវឲ្យមនុស្សគ្រប់គ្នា លើកមកនិយាយ មិនថា ទ្រព្យសម្បត្តិ ជីវិតគូ និងមុខមាត់របស់អ្នកនាង។ជាក់ស្ដែង មុខមាត់របស់អ្នកនាង អាចនិយាយបានថា
គេឧស្សាហ៍រំលឹកជាងគេ ដោយសារតែ អ្នកនាង តែងតែកែសម្ផស្សមិនដាក់ដៃសោះតែម្តង ដែលកែមិនដែលអស់ចិត្ត ដូចជាញៀននឹង ការកែមុខមាត់ទៅហើយ។ ដោយឡែក អ្នក
នាង ក៏បាននិយាយថា អ្នកនាង កែមិនតិចដងនោះទេ ព្រោះអ្នកនាង ស្អប់មុខកាលពីមុនខ្លាំងណាស់ ទើបព្យាយាមកែសម្ផស្ស ដើម្បីទទួលបាននូវមុខមាត់ថ្មី
និងមានភាពស្រស់ស្អាត ដូចជាគេដូចឯង។អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត គឺពេលនេះ សឹងតែ លែងដូចជា ចោមច័ន្ទ ទៅហើយ សឹងតែប្រែ១៨០ដឺក្រេ ហើយ
កាន់តែដូចជាតុក្កតាជ័រថែមទៀត ជាមួយនឹងទម្រង់មុខដ៏តូចរបស់អ្នកនាង អមជាមួយនឹងច្រមុះក៏បានកែកុនបន្ថែម រឹតតែប្លែកជាងមុនឆ្ងាយ៕ប្រភព៖khmerload
សូមទស្សនារូបភាពខាងក្រោម