បើនិយាយដល់បណ្ឌិត គីម ហ៊ាង ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ហើយថារូបលោកគឺជាម្ចាស់ក្រុមហ៊ុន Khmer Real Estateដ៏ល្បីមួយរូបក្នុងវិស័យអចលនទ្រព្យ។ ដោយ
ឡែកកាលពីពេលថ្មីៗនេះរូបលោកបានបង្ហោះសារទាក់ទងនឹងចំណាត់ថ្នាក់ក្នុងសង្គម ដោយផ្អែកទៅលើទ្រព្យសម្បត្តិ
យ៉ាងដូច្នេះថា៖ «1. មានទ្រព្យសម្បត្តិក្រោម ១០មុឺនដុល្លារ = អ្នកក្រ! 2. មានទ្រព្យសម្បត្តិពី ១០មុឺនដុល្លារ ដល់ ៥០
មុឺនដុល្លារ = អ្នកមធ្យម លំដាប់ទាប! 3. មានទ្រព្យសម្បត្តិពី ៥០មុឺនដុល្លារ ដល់ ២លានដុល្លារ = អ្នកមធ្យម! 4. មាន
ទ្រព្យសម្បត្តិពី ២លានដុល្លារ ដល់ ៥លានដុល្លារ = អ្នកលើធម្យម! 5. មានទ្រព្យសម្បត្តិពី ៥ដល់ ១០លានដុល្លារ =អ្នកមាន! 6. មានទ្រព្យសម្បត្តិពី ១០លាន ដល់ ៥០លានដុល្លារ = អ្នកមានលើមធ្យម! 7. មានទ្រព្យសម្បត្តិពី ៥០លាន
ដល់ ១០០លានដុល្លារ = អ្នកមានពិត ហើយជាម្ចាស់លុយ ព្រោះបើលើសពី ១០០លានដុល្លារ នោះលុយអាចជាម្ចាស់អ្នកវិញ! តើលោកអ្នកនៅលេខរៀងទីប៉ុន្មាន? បណ្ឌិត គីម ហ៊ាង»៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖
សូមទស្សនារូបភាពខាងក្រោម