បរទេស ៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយជនជាតិរុស្ស៊ីម្នាក់បានបាត់ខ្លួនកាលពីជាង ៤ឆ្នាំមុន អំឡុងពេលឡើងភ្នំដាច់ស្រយាលមួយ តែពុំមាននរណាម្នាក់ដឹងទីតាំងបាត់ខ្លួនឡើយ ដោយសាច់ញាតិ និងមិត្តភ័ក្ដិជនរងគ្រោះជាច្រើននាក់ បានតាមស្វែងរកជាប្រចាំតែមិនឃើញ ទើបតែឃើញកាលពីពេលថ្មីៗប៉ុណ្ណោះ។ជាក់ស្តែង ជនរងគ្រោះមានអាយុ
៤៩ឆ្នាំ បានបាត់ដំណឹងសូន្យឈឹង ខណៈពេលឡើងភ្នំ Altai នៃជួរភ្នំ Severo-Chui ដែលមានទីតាំងជាប់ព្រំដែន រុស្ស៊ី ចិន ម៉ុងហ្គោលី និងកាហ្សាក់ស្ថាន។ តាំងពីថ្ងៃបាត់ខ្លួន គេមិនអាចរកឃើញសញ្ញាណាមួយនៃសា ក ស ពទេ តែគេគិតថាជនរងគ្រោះទំនងជាជាប់នៅក្រោមទឹកកកមិនខាន។
កាលពីថ្មីៗនេះ គេពិតជាបានរកឃើញនៅក្រោមទឹកកកលើភ្នំពិតមែនជាមួយសភាពរាងកាយស្វិតក្រញង់ តែនៅចំណាំបាន។ដោយឡែ ពេលប្រទះឃើញ ក្រុមអ្នកជួយសង្គ្រោះពិតជាមានការភ្ញាក់ផ្អើលនិងសង្វេគចិត្តពន់ពេក ពេលឃើញ
សភាពស.ពជនរងគ្រោះអង្គុយនៅត្រឹងព័ទ្ធជុំវិញដោយទឹកកកយ៉ាងរឹងណែន។ គេសន្និដ្ឋានថា ថ្ងៃបាត់ខ្លួនគាត់ប្រាកដជាជួបជាមួយព្យុះទឹកកក ទើបធ្វើឲ្យគាត់ស្លា ប់ អង្គុយក្នុងសភាពដូច្នេះ។ ដោយសារតែទឹកកកមានសភាពរឹងពេក ក្រុមសង្គ្រោះបានចំណាយដល់ទៅ ៤ថ្ងៃ ដើម្បីជីកគាស់យកស.ពនៅក្រោមទឹកកកជម្រៅប្រមាណកន្លះម៉ែត្របាន។
ក្នុងនោះដែរ ពួកគេបានប្រើជំនីក ពូថៅ ត្រសេះ និងម៉ាស៊ីនកាត់ទឹកកកយ៉ាងប្រុងប្រយ័ត្នបំផុតក្នុងប្រតិបត្តិការទាញយកចេញ ដើម្បីកុំឲ្យប៉ះពាល់ដល់រូបរាងស ព។ បន្ទាប់ពីយកបាន ក្រុមសង្គ្រោះមិនបានដឹងអត្តសញ្ញាណជនរងគ្រោះទេ រួចបញ្ជូនទៅរក្សាទុកនៅមន្ទីរពេទ្យស្រុក Kosh-Agach រហូតមានការប្រកូកប្រកាសស្វែងរកសាច់ញាតិទើបដឹងថា
ជនរងគ្រោះឈ្មោះ Nikolay Pushkarev រស់នៅទីក្រុង Belokurikha ភាគខាងត្បូងតំបន់ Altai Krai ប្រទេសរុស្ស៊ី។ដោយឡែក មុនឈានដល់ការជីកគាស់នេះ ដំបូងមានអ្នកឡើងភ្នំកម្សាន្តពីរបីនាក់ ពួកគេក៏ឃើញអ្វីមួយខ្មៅៗនៅក្រោមផ្ទៃទឹកកក រួចក៏នាំគ្នាដើរទៅមើលទើបដឹងថា ជាសា ក ស.ពមនុស្ស ហើយពួកគេក៏ប្រញាប់ជូនដំណឹងដល់នាយកដ្ឋានជួយសង្គ្រោះបន្ទាន់តែម្ដង។ ដោយឡែកគួរបញ្ជាក់ដែរថា ក្រោយពេលបាត់ដំណឹងមិនឃើញត្រឡប់មកផ្ទះ ប្រពន្ធរបស់ជនរងគ្រោះបានទូរស័ព្ទទៅកាន់សេវាសង្គ្រោះឲ្យជួយតាមរកប្ដី តែរកមិនឃើញសោះពីមួយថ្ងៃទៅមួយថ្ងៃ ហើយមកទល់ពេលនេះប្រមាណ ៤ឆ្នាំហើយ។ អាជ្ញាធរបានកំពុងស៊ើបអង្កេត រកមូលហេតុស្លា ប់ពិតប្រាកដផងដែរ៕ប្រភព៖ហ្វេសប៊ុក
សូមទស្សនារូបភាពខាងក្រោម