យុត្ថារ៉ា ឆានី ស្រឡាញ់ភរិយាខ្លាំង បង្ហោះរូបលើកណាឃើញតែកៀកកើយគ្នាស្អិតល្មួត….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើកឆាកដើមឆ្នាំថ្មី ២០២១ នេះ អតីតតារាសម្ដែងដ៏ល្បីល្បាញ លោក យុត្ថារ៉ា ឆានី បាននាំភរិយា និង កូនៗ ទៅដើរលេងបង្ហាញសេចក្ដីសុខ សុភមង្គលក្នុងរង្វង់គ្រួសារយ៉ាងពេញទំហឹងនៅលើទឹកដីខេត្ត កំពត ។ លោក យុត្ថារ៉ា ឆានី បានបង្ហោះរូបថតស្វីតៗជាមួយភរិយាក្មេងរបស់លោកជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពផ្អែមល្ហែមរបស់ប្ដីប្រពន្ធខុសវ័យមួយគូនេះ ស្រាប់តែធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មិត្តភក្ដិ ជាពិសេសទស្សនិកជនដែលធ្លាប់គាំទ្រអតីតតារាសម្ដែងប្រុសខាងលើ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាំគ្នាយល់ថា លោក យុត្ថារ៉ា ឆានី ពិតជាស្រឡាញ់ភរិយាក្រោយនេះខ្លាំងណាស់ ព្រោះថាសឹងតែរាល់ពេល ឱ្យតែពួកគេបង្ហោះរូបថតម្ដងៗ គឺសុទ្ធតែរូបឱបកៀកកើយគ្នាបង្ហាញពីក្ដីស្នេហ៍ផ្អែមល្ហែមបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯខាងភរិយាទី ២ របស់អតីតតារាប្រុសរូបនេះ ដ្បិតថា យុត្ថារ៉ា ឆានី ជាបុរសពោះម៉ាយធ្លាប់រៀបការមានប្រពន្ធមានកូន ហើយថែមទាំងមានអាយុបងអ្នកនាងច្រើនឆ្នាំទៀត ប៉ុន្ដែអ្នកនាងក៏មើលទៅស្រឡាញ់លោកខ្លាំងមិនចាញ់គ្នាប៉ុន្មានដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment