រំភើបជំនួស!! ថ្ងៃខួបកំណើតកូនធម៌របស់លោកឧកញ៉ា ស្រី ចាន់ថន មកទិញនំខួបជូនប៉ាៗដល់កន្លែង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ស្រី ចាន់ថន សម្រេចផ្តល់ដី និងបានជួយសាងសង់ផ្ទះថ្មី១ខ្នង កង់ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួនជូនដល់ប្អូនស្រី យ៉ុង ស្រីនីត ថែមទាំងផ្តល់ការងារឱ្យឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែដល់ក្រុមគ្រួសាររបស់ប្អូនស្រីដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថាការសង់ផ្ទះធ្វើឲ្យប្អូនស្រី នីត ដែលមានទំហំ ទទឹង ៥ម៉ែត្រ គុណ ១០ម៉ែត្រ។ បណ្តោយសាច់ផ្ទះមាន ២បន្ទប់គេង និងបន្ទប់សិក្សា១ បន្ទប់ទឹក បន្ទប់ចុងភៅ ឃ្លាំងដាក់សំភារៈមួយ និងយ៉ាបចំហៀងធំសំរាប់អង្គុយរៀនសូត្រផង និងតុញាំអាហារផង ដោយក្រុមការងារសំណង់ jet construction»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលរំភើបជាងនេះទៀត នៅមុននេះបន្តិចយោងតាមហ្វេសប៊ុកមួយឈ្មោះ ស្រី ចាន់ថន-Srey Chanthorn បានសរសេរបញ្ជាក់ថា៖ ថ្ងៃនេះកូនស្រីប៉ា យ៉ុង ស្រីនីត មកទិញនំខួបជូនប៉ាដល់កន្លែង🎊🎉💯 ផ្ទះគ្រួសារកូនស្រីជិតរួចរាល់ហើយ ប៉ាជូនពរអោយកូនមានសុខភាពល្អនឹងមានអនាគតល្អដើម្បីជួយកិច្ចការគ្រួសារនឹងជាធ្វើក្មេងល្អ 🎁💐🎉🎊។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកផងដែរថាកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅកុមារី យ៉ុង ស្រីនីត ត្រូវបានលោក ឧកញ៉ា ស្រី ចាន់ថន ទទួលជាកូនធម៌ ដោយលោកផ្តល់កន្លែងស្នាក់នៅ ឲ្យការងារឪពុក ស្រីនីត ធ្វើ និងឲ្យ ស្រីនីត រៀនដល់ចប់ មិនបាននៅជាមួយខ្ញុំទៀតទេ ចំណែកសិល្បះ មិនទាន់គិតទេ ទុកអោយ ស្រីនីត រៀនសិន”៕

Related posts

Leave a Comment