អីយ៉ា!! ម្ដាយកូននេះ ជាពីឡុតដូចគ្នា ថែមទាំងបើកយន្ដហោះដឹកអ្នកដំណើររួមគ្នាទៀតផង….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហរដ្ឋអាមេរិក៖ អាចនិយាយបានថា​ ជារឿងដ៏កម្រនិងជាប្រវត្ដិសាស្ដ្រផងដែរ ដែលម្ដាយកូនជនជាតិអាមេរិកពីរនាក់ ប្រកបអាជីពជាពីឡុត (អ្នកបើកយន្ដហោះ) ដូចគ្នា ហើយថែមទាំងបានបើកយន្ដហោះ ដឹកអ្នកដំណើររួមគ្នាទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ដ្រីជាម្ដាយឈ្មោះ Suzy Garrett វ័យ ៥៦ឆ្នាំ និងកូនស្រីឈ្មោះ Donna Garrett វ័យ ២៦ឆ្នាំ ដែលអ្នកទាំងពីរធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍ SkyWest Airlines ដូចគ្នា និងត្រូវបានចុះក្នុងសៀវភៅប្រវត្ដិសាស្ដ្រផងដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលពួកគេបានបញ្ជាចង្កូតយន្ដហោះរួមគ្នាលើកដំបូង កាលពីប៉ុន្មានថ្ងៃមុននេះ។ អ្នកស្រី Suzy ក៏ជាស្ដ្រីដំបូងគេមួយរូប ដែលបម្រើការនៅក្រុមហ៊ុននេះ អស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ សូម្បីតែស្វាមីរបស់អ្នកស្រី និងកូនប្រុសម្នាក់ទៀតឈ្មោះ Mark ក៏ធ្វើការជាពីឡុតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយទៅ ពួកគេទាំងអស់គ្នាគឺសុទ្ធសឹងតែស្រលាញ់ពេញចិត្ដនឹងអាជីពនេះខ្លាំងបំផុត ហើយនាង Donna ក៏តែងតែចែករំលែករូបភាពនៃការធ្វើដំណើររបស់នាងនៅជុំវិញពិភពលោក លើបណ្ដាញសង្គម Instagram ទៀតផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment