មហាជនទូទៅ ក៏ដូចជា ទស្សនិកជន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន កុមារា ពេជ្រ ថៃ នោះ ដែលជាម្ចាស់ពានរង្វាន់ក្នុង កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១នោះ។
មកទល់ពេលនេះ ភាពល្បីល្បាញរបស់ ពេជ្រ ថៃ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីសំណាក់ពុកម៉ែ បងប្អូនជាច្រើន ហើយគេក៏បានឃើញ ពេជ្រ ថៃ តែងតែលេចមុខក្នុងកម្មវិធី តូចធំ មិនដែលដាច់ឡើយ។
ចំណែកនៅមុននេះបន្តិច នាយប់ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ គ្រប់គ្នា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះរូបភាពមួយសន្លឹក ដែល ពេជ្រ ថៃ បានរៀបចំនំខួបកំណើត និងថតផ្ញើជូនលោក។
ដោយក្តីរំភើបពេក ឧកញ៉ា បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុកផេករបស់ខ្លួនថា “កូន ពេជ្រ ថៃ ថតផ្ញើនំខួប ជូនប៉ា និងជូនពរប៉ា ពីចំងាយ ដោយសារប៉ា រវល់ចេញតាមខេត្ត អរគុណកូនពីចំងាយ ប៉ាជូនពរកូន អោយមានសុខភាពល្អ ជោគជ័យកិច្ចការងារ និងការរៀនសូត្រអោយបានពូកែ”។
ពេជ្រ ថៃ បានបង្ហោះសារពីចំងាយ ជូនពរ ឧកញ៉ា ស្រី ចាន់ថន ថា “Happy birthday to you លោកប៉ា កូនសូមជូនពរ លោកប៉ាមានសុខភាពល្អ អាយុវែង ឈ្នះអស់មារសត្រូវ ធ្វើដំណើរទៅណា មកណា មានសុខសុវត្ថិភាព គ្រប់ពេលវេលា ព្រមទំាងម៉ាក់មីង និងអូនទំាងអស់គ្នា”។
ឃើញបែបនេះភ្លាម អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន សម្តែងក្តីពេញចិត្តយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃរបស់ ពេជ្រ ថៃ ព្រមទំាងមានអ្នកខ្លះបានបង្ហោះសារជូនពរ ឧកញ៉ា ជាច្រើនទៀតផងដែរ៕