មិននឹកស្មានមែន! បុរសមិនសូវស្អាត អាចថ្ពក់ចិត្តនារីបរិសុទ្ធថែមទាំងរូបសម្ផស្សស្រស់ស្អាតមកធ្វើជាភរិយា ដោយសារតែ… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរទេស៖ មានបុរសម្នាក់ដែលមានឈ្មោះថា កាណា រ៉ាដហុីយ៉ា (Karna Radheya) អាយុ​ ២៦ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី និងនាង ប៉ូលី អាឡិចសង់ដ្រៀ រ៉ូប៊ិនសុន Polly Alexandria Robinson អាយុ ២១ ឆ្នាំអ្នកទីក្រុងមេនឆេស្ទ័រ ប្រទេសអង់គ្លេស បានរៀបការជាមួយគ្នា តាមប្រពៃណីជនជាតិមូស្លីម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវជីវិតឆ្នាំ ២០១៨ ដែលអ្នកទាំងពីរបានជួបគ្នាជាលើកដំបូងនៅកោះបាលី ជាកន្លែងដែលយុវជន កាណា ធ្វើការនៅទីនោះ ក្រោយមកបានជួបនាង ប៉ូលី រួចចាប់ផ្តើមចងសម្ព័ន្ធមេត្រី បានណាត់ជួបគ្នាជាច្រើនលើក ដើម្បីឈ្វេងយល់ចិត្តគ្នាទៅវិញទៅមក រហូតធ្លាក់ក្នុងរណ្តៅស្នេហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេល១ឆ្នាំក្រោយមក ពួកគេបានមកដល់ចំណុចគោលដៅអាពាហ៍ពិពាហ៍ជាមួយគ្នា ដែលធ្វើឲ្យអ្នកស្រុកសឹងតែមិនជឿថា បុរសមិនសូវស្អាតរូបនេះ ថ្ពក់ចិត្តនារីបរិសុទ្ធ ថែមទាំងរូបសម្ផស្សស្រស់ស្អាត មកធ្វើជាភរិយាបានដូច្នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកកាណា និយាយថា «វាជាជោគវាសនាព្រហ្មលិខិតរបស់ខ្ញុំ ខ្ញុំមិនដែលបួងសួងសុំភរិយាជាជនបរទេសទេ តែព្រះអាឡោះហ៍បានប្រទាននាង ប៉ូលី ជាភរិយារបស់ខ្ញុំ ខ្ញុំរំភើបណាស់…»! ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯពិធីមង្គលការបានរៀបចំឡើងនៅផ្ទះខាងប្រុស ក្នុងស្រុកម៉ាកឺឡាំង ប្រទេសឥណ្ឌូនេស៊ី ភ្ញៀវចូលរួមមានត្រឹមតែសាច់ញាតិរបស់កូនប្រុសប៉ុណ្ណោះ មិនមានញាតិខាងកូនក្រមុំទេ តែអាពាហ៍ពិពាហ៍បានប្រព្រឹត្តទៅយ៉ាងសុខដុមរមនា និងទទួលរាក់ទាក់រីករាយពីខាងសាច់ញាតិកូនប្រុស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីរៀបការហើយ គូប្តីប្រពន្ធបានទៅរស់នៅលើកោះបាលីវិញ បច្ចុប្បន្ន កាណា ក៏បានតួនាទីក្នុងការងារជាអ្នកបង្វឹកជិះស្គីលើទឹក និងមានរបរបើកភោជនីយដ្ឋាននៅលើកោះបាលីទៀតផង ៕ សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖

Related posts

Leave a Comment