ថ្មីចែស! ចចារទិញលក់ទូរស័ព្ទមិនត្រូវលក្ខខណ្ឌ័ក៏មិនទិញ ម្ចាស់ហាងខឹងស្រាប់តែក្របួចកអាវអ្នកទិញរួចស្រែកថាចោរៗ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ បុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Sothea Ou បានបង្ហាញបទពិសោធន៍ ដ៏ហួសចិត្ត ហើយស្ទើរតែធ្លាក់ចូលទៅក្នុងស្ថានភាពគ្រោះថ្នាក់មួយ ក្រោយពីខ្លួនបានចូលទៅហាងលក់ទូរស័ព្ទមួយ នៅលើផ្លូវកម្ពុជាក្រោម ក្នុងគោលបំណងទិញទូរស័ព្ទដៃ ដែលមានការធានាដូចជាការអះអាង ក្នុងការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក លោកក៏បានសរសេររៀបរាប់យ៉ាងលម្អិត ហើយទុកជាបទពិសោធន៍សម្រាប់អ្នករាល់គ្នាថា៖ «កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ខ្ញុំបានជិះកង់ម្នាក់ឯង តាមបណ្តោយផ្លូវកម្ពុជាក្រោម ដើម្បីរកទិញទូរស័ទ្ទ ហើយបានឈប់កង់ចូលទៅ ក្នុងហាងលក់ទូរស័ព្វដៃ ទំនើប គីំម ហាប់ (KIM HAB STORE ) ស្ថិតនៅ ផ្ទះលេខ ៤២៨ ផ្លូវ កម្ពុជាក្រោម ក្រុងភ្នំពេញ ក្នុងនោះមានបុរសម្នាក់ ជាអ្នកលក់ ទូរស័ព្ទអាយុប្រហែល ៣០ ឆ្នាំ មានមាឌស្តើង និងសហការីម្នាក់ អាយុប្រហែល២០ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយខ្ញុំ ធ្លាប់បានឃើញ នៅក្នុង Page របស់ហាងនេះ បង្ហាញថាមានលក់ទូរស័ព្ទដៃជាផលិតផល របស់ប្រទេសជប៉ុន(មានប្រព័ន្ធការពារជំរាបទឹក) ខ្ញុំបាន សួររកទូរស័ព្ទនោះ អ្នកលក់ ក៏បានយកទូរស័ព្ទបួន ប្រាំគ្រឿងមកឲ្យមើល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមខ្ញុំ ក៏បានពិនិត្យទូរស័ព្ទទាំងនោះ រួចបានយកមួយគ្រឿង មកតេស្ត សំលេង ពិនិត្យមើលសំបក អេក្រង់ កាមេរ៉ា សេវា បន្ទាប់មកក៏សុំតេស្ត ជំរាបទឹក អ្នលក់ក៏យល់ព្រម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់មកទៀតគាត់ក៏បានប្រើសហការីរបស់ខ្លួន ឲ្យចាក់ទឹកបន្តិច ចូលក្នុងប្រអប់ជ័រ រួចហុចមកឲ្យ ខ្ញុំក៏យកទូរស័ព្ទនោះ ដាក់ចូលក្នុងប្រអប់ជ័រ ផ្លុក ភ្លាមនោះសហការី បានយកទូរស័ព្ទចេញពីប្រអប់ជ័រផ្លែតមក ជូត ខ្ញុំក៏ស្នើរសុំ តេស្តជំរាបទឹករយៈពេលប្រាំនាទី តែអ្នកលក់មិនអនុញ្ញាតិ ហើយក៏និយាយថា “គ្រាន់តែរឿងទូរស័ព្ទប៉ុននឹងក៏ល្ងង់ដែរ” ខ្ញុំក៏ឆ្លើយវិញថា “ ខ្ញុំចង់ទិញទូរស័ព្ទដែលមានអាវគ្រោះការពារជំរាបទឹក ដូចដែល FaceBook Page

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របស់ហាងនេះ បានបង្ហាញ” ចំណែកឯអ្នកលក់ទូរស័ព្ទមិនឲ្យតេស្ត ហើយនៅតែបន្តនិយាយថា “ គ្រាន់តែរឿងទូរស័ព្ទប៉ុននឹងក៏ល្ងង់ដែរ” ខ្ញុំក៏ និយាយថា៖ “ខ្ញុំអត់ទិញទូរស័ព្ទនេះទេ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្លាមនោះ អ្នកលក់បាននិយាយថា៖ “បើមិនទិញគឺត្រូវបង់ថ្លៃសេវា” ខ្ញុំតបថា “ ខ្ញុំមិនបង់ព្រោះខ្ញុំ មិនបានប្រើសេវាអ្វីនៅទីនេះទេ!” ពេលនោះអ្នកលក់និយាយថា៖ “ បើមិនបង់ថ្លៃសេវា……សាកមើលទៅដឹងហើយ …ខ្ញុំនិងហៅគេមកដោះស្រាយ” ខ្ញុំបានតបថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ហៅមកអីញ្ចឹង……ហៅប៉ូលីសមកផង” អ្នកលក់ទូរស័ព្ទតប៖ “ខ្ញុំនឹងហៅប៉ូលីសមកឥលូវនេះ” ខ្ញុំតប៖ “ អូខេ ខ្ញុំរង់ចាំ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលនោះខ្ញុំអង្គុយ រង់ចាំមួយសន្ទុះ ក៏មានអារម្មណ៍ស្រេកទឹក ហើយបាននិយាយទៅកាន់អ្នកលក់ ទូរស័ព្វថា៖ “ខ្ញុំរង់ចាំ ប្រាំនាទីទៀត បើគ្មានអ្នកណាមកដោះស្រាយទេ ខ្ញុំទៅហើយ” ពេលនោះ អ្នកលក់ទូរស័ព្ទក៏និយាយថា៖ “កុំចង់ទៅណាមិនបានទេ…”ហើយក៏មកអង្គុយក្បែរខ្ញុំ។ ប្រាំនាទីបានកន្លងផុតទៅ ខ្ញុំបាននិយាយថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំ ស្រេកទឹក ខ្ញុំទៅទិញទឹកផឹក» ពេលនោះ អ្នកលក់ទូរស័ព្វបានក្រោកមកឈរពាំងមុខខ្ញុំ ក្បែរទ្វារហាងហើយនិយាយថា៖ « កុំចង់គេចទៅណា…នៅទីនេះហើយ» ខ្ញុំក៏ក្រោកដើរហើយនិយាយថា៖ «ខ្ញុំមិនចង់គេចទៅណាទេ ខ្ញុំស្រេកទឹក ខ្ញុំទៅទិញទឹកផឹក បើមិនជឿដើរតាមមក»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលនោះអ្នកលក់ទូរស័ព្វក៏ស្ទុះទៅក្របួចកអាវខ្ញុំ ហើយរុញខ្ញុំបុ.កនឹងទ្វារ ធ្វើឲ្យខ្ញុំឈឺបន្តិចបន្តួច តែខ្ញុំមិនតដៃទេ ទោះដឹងថាខ្លួឯងមានកំលាំង អាចចាប់លើកអ្នកលក់ទូរស័ព្ទបោះចោលក៏បាន តែខ្ញុំមិនធ្វើ ព្រោះមិនចង់ប្រើហិ.ង្សា គ្រាន់តែព្យាយាមរើខ្លួន ចេញទៅក្រៅហាងដើម្បីទិញទឹកផឹក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលដែលកំពុងតែរើខ្លួនចេញពីទ្វារហាង អ្នកលក់ទូរស័ព្វ បានព្យាយាមមួលកអាវខ្ញុំ ហើយស្រែកយ៉ាងខ្លាំងៗថា “ចោរៗ……!!! …ចោរៗ……!!!…ចោរៗ………!!!”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលនោះ អ្នកធ្វើការនៅមុខហាង ហុងកុង បាញ់ថ្នាំម៉ូតូ ជាច្រើននាក់ ផ្អើល បានដាក់ការងារចុះ ហើយនាំគ្នាងាកមកមើលព្រោងព្រាត ចំណែកអ្នកធ្វើដំណើរតាមដងផ្លូវកម្ពុជាក្រោម ត្រង់ ចំណុចកើតហេតុ នោះបាននាំគ្នាឈប់ មានអ្នកខ្លះចុះពីលើម៉ូតូ ដោះមួកសុវត្ថិភាពពីក្បាល កាន់ណែនក្នុងដៃ ទំនងជាចង់វ៉ៃខ្ញុំ ហើយមនុស្សមួយចំនួនទៀតក៏មានឥរិយាបថចង់វ៉ៃដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗនោះ ខ្ញុំបានលើកដៃស្តាំ ចង្អុលម្រាមទាំងប្រាំសំដៅទៅអ្នកលក់ទូរស័ព្ទ ហើយស្រែកខ្លាំងៗថា “ បងប្អូន ឮហើយថា គាត់បានចោទខ្ញុំថាជា ចោរ!!!…តើខ្ញុំជាចោរដូចដែលគាត់បានចោទដែរឬអត់? សូមបងប្អូនចាំបន្តិច ប៉ូលីសមកដល់ឥលូវហើយ” ខណៈនោះ មហាជនដែលកំពុងតែចោមរោមនៅឈរទ្រឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំក៏ដំណាលរឿងរ៉ាវក្នុងហាងប្រាប់មហាជនឮៗ ស្រាប់តែអ្នកលក់ទូរស័ព្ទ ព្យាយាមទាញខ្ញុំចូលទៅក្នុងហាងវិញ តែខ្ញុំមិនទាន់ ចូលក្នុងហាងភ្លាមទេ ព្រោះខ្លាចផ្ទុះរឿងក្នុងហាង គេចោទបានតាមចិត្ត ពេលនោះ ស្រាប់តែមានបុរសម្នាក់ចេញពីហាងក្បែនោះ មកដកយកទូរស័ព្ទពីហោប៉ៅខ្ញុំ២គ្រឿង ខណៈនោះខ្ញុំបានចាប់យកទូរស័ព្ទទាំង២នោះ ដាក់ក្នុងហោប៉ៅវិញ ហើយប្រាប់ទៅវិញថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ទូរស័ព្ទ ខ្ញុំតើ!” ហើយបុរស់ម្នាក់នោះបំរុងចាប់ខ្ញុំ មកឆែកឆេរ តែខ្ញុំក៏បាននិយាយថា “ពេលនេះមានតែប៉ូលីសទេដែលអាចប៉ះខ្លួនខ្ញុំបាន!”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឮដូច្នោះបុរសនោះក៏ដកខ្លួនចេញទៅវិញ ស្របពេលនោះដែរមានបុរសម្នាក់មាឌធំ អាយុប្រហែលជាជាង ៤០ឆ្នាំ ដុះក្បាលពោះបន្តិច និងប៉ូលីសម្នាក់ បានមកដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ូលីស និងបុរសមាឌធំនោះ បានហៅខ្ញុំចូលទៅដោះស្រាយគ្នាក្នុងហាងវិញ ខ្ញុំបានប្រាប់ថា “មានប៉ូលីសទៅជាមួយខ្ញុំ ទើបខ្ញុំព្រមចូលទៅក្នុងហាងដើម្បីដោះស្រាយគ្នាវិញ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលចូលដល់ក្នុងហាង បុរសមាឌធំបានអង្គុយលើកៅអី យ៉ាងនឹងធឹង សហការីម្នាក់នៅខាងក្នុង កំពុងតែស្ដាប់ អ្នកលក់ទូរស័ព្ទ និងខ្ញុំដំណាល់រឿងប្រាប់ប៉ូលីសម្ដងម្នាក់ ក្រោយពីស្ដាប់ចប់សេចក្តី ប៉ូលីសបាននាំអ្នកលក់ទូរស័ព្ទ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូលទៅក្រោយ ហើយមួយសន្ទុះក្រោយមក អ្នកទាំងពីរបានត្រលប់មកវិញ បន្ទាប់ប៉ូលីសបានហៅខ្ញុំទៅក្រោយម្ដង ដើម្បីបញ្ចុះបញ្ចូល ក្នុងគោលបំណងសម្របសម្រួល ដើម្បីបញ្ចប់រឿង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំក៏បានយល់ព្រមតាមប៉ូលីស ហើយដើរចេញមកក្រៅ ជាមួយប៉ូលីសវិញ និងសុំយកស៊ីមកាតរបស់ខ្លួន ដែលបានដាក់តេស្តនៅក្នុង ទូរស័ព្ទដែលបំរុងនឹងទិញនោះ ហើយក៏លាប៉ូលីសដើរចេញក្រៅទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយ គ្រាន់តែចង់ចែករំលែកបទពិសោធន៍ អាក្រក់មួយនេះដល់បងប្អូនឲ្យបានដឹង និងមានការប្រុងប្រយ័ត្ន កុំឲ្យជួបដូចខ្ញុំ»។ ជុំវិញករណីខាងលើនេះដែរ គឺគ្រាន់តែជាការលើកឡើង ឬចោទប្រកាន់របស់ភាគីខាងអ្នកទិញតែម្ខាងប៉ុណ្ណោះ ដូចនេះមានតែរង់ចាំការបកស្រាយពីម្ចាស់ហាងខាងលើ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព facebook ឈ្មោះ Sothea Ou

Related posts

Leave a Comment