អ្នកជំនាញកោសល្យវិច័យថា វាហួសពេលហើយ ដើម្បីរកភស្តុតាងលើការស្លាប់របស់ Christine ព្រោះមូលហេតុនេះ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​កិច្ច​សម្ភាស​ជាមួយ Rappler Talk កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី ០៦ ខែ​មករា ឆ្នាំ ២០២០ កន្លង​ទៅ អ្នក​ជំនាញ​កោសល្វិច័យ​ម្នាក់​ឈ្មោះ Raquel Fortun បាន​បញ្ជាក់​ច្បាស់ៗ​ថា វា​គឺ​ហួស​ពេល​ហើត​ក្នុង​ការ​ស្វែង​រក​ភស្តុតាង​ពិត​ប្រាកដ​លើ​ការ​ស្លាប់​របស់ Christine នោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែង​ក្នុង​កិច្ច​សម្ភាស លោកស្រី Fortun បាន​និយាយ​ថា «ការ​យក​សំណាក ឬ​ភស្តុតាង​ផ្សេង​ៗ គឺ​វា​ហួស​ពេល​ហើយ ។ វា​ហួស​ពេល​នោះ ព្រោះ​ថា​ក្នុង​ពេល​​នេះ សាកសព​ត្រូវ​បាន​លាង​សម្អាត ហើយ​គិត​មក​ទល់​ពេល​នេះ​រយៈពេល ៥ ថ្ងៃ​ទៅ​ហើយ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Christine Angelica Dacera ជា​នារី​បម្រើ​ការ​លើ​យន្តហោះ​វ័យ ២៣ ឆ្នាំ​ម្នាក់ ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​សភាព​ស្តូកស្តឹង​នៅ​អាង​ងូត​ទឹក​បន្ទប់​សណ្ឋាគារ​មួយ​កន្លែង​នៅ​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ ២០២១ ក្រោយ​រូប​នាង​ចូលរួម​ពិធី​ជប់លៀង​ឆ្លង​ឆ្នាំ​ជាមួយ​មនុស្ស​ប្រុស​មួយ​ក្រុម ដែល​អះអាង​ថា​ជា​ភេទ​ទី ៣ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់​ពី​ពេល​នោះ​មក សាកសព​របស់​នាង​ត្រូវ​បាន​អប់​រក្សា​ទុក ដោយ​ក្រោយ​មក​ត្រូវ​បាន​ធ្វើ​កោសល្យវិច័យ​យ៉ាង​ហោច​ណាស់​បាន​ម្ដង​ពី​ក្រុម​ពេទ្យ​ជំនាញ។ ការ​ធ្វើ​កោសល្យវិច័យ​នេះ​ហើយ បាន​រក​ឃើញ​ថា មិន​មាន​ភស្តុតាង​ទឹកកាម​លើ​រាងកាយ​បញ្ជាក់​ថា Dacera ត្រូវ​បាន​គេ​រំលោភ​នោះ​ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​អប់​សាកសព​រក្សា​ទុក​នេះ មាន​ន័យ​ថា រាងកាយ​សព​ត្រូវ​បាន​លាង​សម្អាត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​បំផុត​ក្នុង​ការ​រក DNA មនុស្ស​បុរស​ណា​ម្នាក់​ឃើញ​ឡើយ ។ ដោយ​ឡែក​ចំពោះ​របាយការណ៍​ពិនិត្យ​រក​ជាតិ​ពុល ក៏​អាច​នឹង​មិន​បាន​ផល​ផង​ដែរ ដោយសារ​តែ​សាកសព​លែង​មាន​ឈាម​ទៀត​ហើយ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា មកទល់​ពេល​នេះ ករណី​ស្លាប់​របស់​នាង Christine នៅ​មិន​ទាន់​មាន​ភស្តុតាង​ណា​បញ្ជាក់​ពី​មូលហេតុ​ស្លាប់​ពិត​ប្រាកដ​បាន​នៅ​ឡើយ​ទេ ខណៈ​បច្ចុប្បន្ន ប៉ូលិស​នៅ​កំពុង​បន្ត​តាមដាន​បន្ថែម ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment