ភ្នំពេញ ៖ ជាការពិតណាស់ដែល ឃើញថានៅក្នុងកម្មវិធីមិនត្រឹមតែធ្វើឡើងយ៉ាងអធិកអធមនោះទេ តែបើក្រឡេកទៅមើល
រូបសម្រស់តារាស្រីរូបនេះពិតជាស្រស់ស្អាតខ្លាំង នៅក្នុងឈុតប្រពៃណី សាកសមជាមួយនឹងកូនកម្លោះដែលស្រលាញ់គ្នាអស់ជាច្រើនឆ្នាំ។
ជាក់ស្ដែង តែអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍នោះគឺ នៅក្នុងកម្មវិធីពេលយប់ ពិតជាប្លែក ស្របពេលដែលនាងបានបញ្ចេញសម្លេង ច្រៀងទៅកាន់កូនកម្លោះយ៉ាងរំភើប។ដោយក្នុងនោះនៅក្នុងពេលវេលាកាត់នំ តារាស្រី
រូបនេះបានធ្វើការរៀបចំបទចម្រៀង ច្រៀងដោយខ្លួនឯង ទៅកាន់ស្វាមីទុកជាការអរគុណដែល ស្មោះស្មគ្រ័នឹងគ្នាអស់ពេលច្រើនឆ្នាំមកនេះ ធ្វើឲ្យកូនកម្លោះរំភើបចិត្តខ្លាំង សឹងតែស្រក់ទឹកភ្នែកទៅហើយ។
ជាមួយគ្នានេះដែរ អ្នកចូលរួមទាំងមូល ពិតជារំភើបជំនួសនាង និងនាំគ្នាចូលរួមអបអរ ដែលបំណងប្រាថ្នារបស់នាងបាន
សម្រេច ថែមទាំងទទួលបានជោគជ័យក្នុងជីវិតគូបែបនេះ៕ប្រភព៖khmerload
សូមទស្សនារូបភាពខាងក្រោម