តំណាងក្រុមហ៊ុន ណា លីហុងស៊ុយ ដែលគ្រោងជួបអាជ្ញាធរ ខណ្ឌឫស្សីកែវ នៅម៉ោង ៣ រសៀលថ្ងៃទី ៨មករានេះ ត្រូវបាន លើកពេល។ នេះបើតាម មន្ត្រីសាលាខណ្ឌឫស្សីកែវ បានឲ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី៨ មករានេះ។
ការលើកពេលដោយ មិនបានប្រាប់មូលហេតុ ច្បាស់លាស់នេះ ត្រូវបានមន្ត្រីសាលាខណ្ឌដដែល បញ្ជាក់ដោយខ្លីថា ព្រោះមិនបាន ឃើញតំណាងក្រុមហ៊ុនមកជួប។
ទន្ទឹមនិងនេះផងដែរ មហាជនកំពុងតែរងចាំមើលថាតើ អាជ្ញាធរនឹងមានវិធានការបែបណាទៀត បើខាងគ្រូ ណា លីហុងស៊ុយ នៅតែមិនព្រមចូលខ្លួនតាមការកោះអញ្ជើញរបស់អាជ្ញាធរបែបនេះ ។
គួររម្លឹកដែលថា កាលពីថ្ងៃទី៤មករា មានមនុស្សផ្អើលឈូរឆទៅយក ស្ទីគ័ររូបកណ្តុរកាត់ឆុង នៅមុខក្រុមហ៊ុនណាលីហុងស៊ុយ យ៉ាងច្រើន ខណៈរដ្ឋាភិបាលរិត បន្តឹងការជួបជុំ ដើម្បីការពារការ ឆ្លងកូវីដ ១៩។
បន្ទាប់ពីអ្នកគ្រូហុងស៊ុយ ឡុង ណាលីអគ្គនាយិការស្ថាប័នម៉ាស្ទ័រណាលីហុងស៊ុយ បានប្រកាសតាម បណ្តាញផ្សព្វផ្សាយ អំពីអ្នកជាប់សែស្រឡាយចិន មានឆ្នាំឆុងចំនួន ៤ខណៈថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន ជិតមកដល់ ស្រាប់តែមានអ្នកមាន ជំនឿរាប់រយពាន់ នាក់ផ្អើលភ្លូកទឹកភ្លូក ដីសម្រុកទៅតម្រង់ជួរប្រជ្រៀតគ្នា៤ ទៅ ៥ជួរដើម្បីយកស្ទីឃ័រ(កាត់ឆុង) រហូតដល់យប់ជ្រៅដោយមិនគិតពីសុវត្ថិភាពឬហានីភ័យការឆ្លងកូវីដ១៩ឡើយ។
អាជ្ញាធរដែនដីខណ្ឌឫស្សីកែវបានអញ្ជើញក្រុមហ៊ុន ដើម្បីណែនាំពីវិធានការ របស់ក្រសួងសុខាភិបាល ដោយសារ ការប្រមូលផ្តុំមនុស្សច្រើនកុះករ អាច ប ង្កការ ឆ្លងរាលដាលកូវីដ ១៩៕ ប្រភព៖ កម្ពុជាថ្មី
សូមទស្សនារូបភាពខាងក្រោម