ចូលរួមអបអរផង! ទីបំផុតប្ដីប្រពន្ធស្រីដូចគ្នា​ ទទួលបានកូនជាមួយគ្នាក្នុងផ្ទៃដូចបំណងហេីយ គឺដោយធ្វេីដូចនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីមានការចែករំលែកតៗគ្នាជាច្រើនជុំវិញករណី ប្តីប្រពន្ធមានភេទដូចគ្នា គឺជាមនុស្សស្រីដូចគ្នាតែអាចមានកូនបាន ពេលនេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Bong Ta បានធ្វើការបកស្រាយថាយ៉ាងលម្អិតថា៖ «ថ្ងៃនេះសុំធ្វើការបកស្រាយ ចំពោះចម្ងល់របស់បងប្អូន ដែលគាត់បានចោទជាសំនួរដូចខាងក្រោម៖ ស្រី និង ស្រី មានកូនតាមណា? តើគេចាក់មេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិតឈ្មោលចូលស្បូនមែនទេ? តើកូនក្នុងផ្ទៃមានជាប់សាច់ឈាមខ្ញុំទេ? អ្វីទៅដែលហៅថាបង្ករកំណើតក្នុងកែវ? តម្លៃ?។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំសូមបកស្រាយសាច់រឿងខ្ញុំផ្ទាល់ៈ ស្រី និងស្រី ពិតជាអាចមានកូនជាមួយគ្នាមែន តែត្រូវមានការបង្ករជាមួយមេជីវិតឈ្មោល។ វិធីរបស់ខ្ញុំគឺមិនមែនជាការចាក់មេជីវិតឈ្មោល ចូលទៅក្នុងស្បូនប្រពន្ធខ្ញុំទេ។ ខ្ញុំធ្វើការបង្ករកំណើត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកែវ(IFV) ដោយតម្រូវឲ្យខ្ញុំរកទិញមេជីវិតឈ្មោល ដើម្បីបង្កកទុកបង្កាត់ រួចគេចាប់ផ្តើមឲ្យថ្នាំខ្ញុំលេប ពិនិត្យសុខភាព និងចាក់ថ្នាំដើម្បីភ្ញាស់ឲ្យមេជីវិតញីរបស់ខ្ញុំទុំ(ពងញី)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញុំផ្ទាល់ធ្វើការចាក់ថ្នាំ ពិនិត្យសុខភាពនិងលេបថ្នាំអស់ប្រហែលជា៤-៥ខែ ទើបមេជីវិតញីខ្ញុំទុំ បន្ទាប់មកទៀត គេបានបូមមេជីវិតញីរបស់ខ្ញុំចេញមកក្រៅ រួចយកទៅបង្កាត់ជាមួយមេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិតឈ្មោល ដែលខ្ញុំបានទិញមក ការបង្កាត់បានជោគជ័យ តែត្រូវប្រើរយះពេល១២ថ្ងៃទៀត ដើម្បីពិនិត្យចំនួនកូនដែលមានសុខភាពល្អ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូនខ្ញុំដែលបង្កាត់ម្តងមានចំនួន៩កូនដែលមានសុខភាពល្អ ដូចនេះខ្ញុំសំរេចចិត្តថាដក២កូនយកមកទុកប្រើ ដើម្បីបានកូនភ្លោះ នៅសល់៧កូនទៀតត្រូវបង្កកទុកប្រើពេលក្រោយនៅពេលដែលចង់បានកូនទៀត។ បន្ទាប់ពីបង្កាត់កូនរួចរាល់ ពេទ្យគាត់ចាប់ផ្តើមឲ្យថ្នាំប្រពន្ធខ្ញុំលេប និងធ្វើការចាក់ថ្នាំឲ្យបើកមាត់ស្បូន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណាយរយៈពេល១០ថ្ងៃ ពេលដែលពិនិត្យទៅថាដល់វេលាដែលអាចដាក់កូនចូលស្បូនគាត់បាន ពេទ្យក៏ចាប់យកកោសិកាកូនដែលបង្កាត់រួចចំនួន២ ដើម្បីដាក់ចូលស្បូនប្រពន្ធខ្ញុំឲ្យពពោះជំនួស។ កូននេះគឺមានហ្សេនរបស់មេជីវិតឈ្មោល40% ហ្សេនរបស់ខ្ញុំ40%(ម្ចាស់មេជីវិតញី) និងហ្សេនប្រពន្ធខ្ញុំមានតែ20%ប៉ុណ្ណោះ ព្រោះពេលដែលដាក់កូនចូលពោះគាត់ កូនខ្ញុំមានអាយុ១២ថ្ងៃរួចទៅហើយ គ្រាន់តែវាត្រូវការជីវជាតិពីសារពាង្គកាយពីខ្លួនប្រពន្ធខ្ញុំដើម្បីលូតលាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចុងក្រោយការពិនិត្យផ្ទៃពោះគឺជោគជ័យ តែសោកស្តាយដោយសារមិនជាប់កូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លោះទេ គឺជាប់បានតែ១កូនខ្ញុំគឺកូនប្រុស ទោះបីជាកូនក្នុងពោះប្រពន្ធខ្ញុំជាកូនរបស់ខ្ញុំ មិនមែនជាកូនគាត់ តែគាត់ជាអ្នកពពោះជំនួសខ្ញុំ រហូតដល់ទៅ៩ខែ១០ថ្ងៃ វាប្រៀបដូចគាត់ក៏ជាម្តាយក្មេងនេះ ឯខ្ញុំទោះបីជាមិនបានពពោះដោយខ្លួនឯង តែក្មេងនេះកើតមានជីវិតដោយសារមេជីវិតញីរបស់ខ្ញុំ ប្រៀបដូចជាខ្ញុំជាឪពុកម្នាក់ចឹងដែរ។ ចំណែកឯម្ចាស់មេជីវិតឈ្មោល គឺកូនថៃកាត់ចិន មានតែរូបថត តែមិនដែលជួបគ្នាឡើយ តម្លៃសរុបអស់ប្រហែល២៣ ០០០$ ធ្វើនៅប្រទេសថៃ»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment