ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ សំ សុវណ្ណារ៉ាក់ និង អាង សុជាតា ស្លៀកមួយឈុតនេះ មើលទៅ សម និងស្អាតណាស់, ឆ្ងល់ពេក ហ្វេនៗ នាំគ្នា ចូល comment សួរ ព្រាត ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនិកជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អតីតបេក្ខជនម្នាក់ ឈ្មោះ សំ សុវណ្ណារ៉ាក់ នោះ ដែលធ្លាប់បានចូលប្រឡង ក្នុងកម្មវិធី ប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia កំឡុងខែកក្កដា ឆ្នាំ ២០១៩។ កាលនោះ សុវណ្ណារ៉ាក់ បានលើកយកចម្រៀងមួយបទ ក្រោមចំណងជើងថា “ធុញបងមែនទេ” មកធ្វើការប្រកួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតបេក្ខជនរូបនេះ ពិតជាមានសមត្ថភាពអស្ចារ្យខ្លាំងណាស់ អាចឈានជើងដល់វគ្គផ្តាច់ព្រ័ត្រថែមទៀតផង។ ក្រោយៗមក បើទោះជា សុវណ្ណារ៉ាក់ មិនបានទទួលពាន ក្នុងកម្មវិធីនេះក៏ដោយ ក៏ប្រជាប្រិយ អ្នកភ្នំពេញរូបនេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗរបស់ខ្លួន រហូតលេចមុខក្នុងកម្មវិធីនានា មិនដែលដាច់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀងប្រុស ប្រចាំផលិតកម្មរស្មីហង្សមាស រូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយ តារាសម្ដែងស្រី និង​ចម្រៀងវ័យក្មេង អាង សុជាតា មើលទៅពិតជាស្អាតខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុវណ្ណារ៉ាក់ បានភ្ជាប់សារខ្លីមួយថា “12.01.2021 ល្ងាចនេះគឺជាថ្ងៃពិសេសរបស់យើងខ្ញុំទាំងពីនាក់ សុំពាក្យជូនពរ ពីបងប្អូនម្នាក់មួយមក”។ មិនយូរប៉ុន្មាន អាង សុជាតា បានស៊ែរផុសនេះ ហើយបន្ថែមថា “ថ្ងៃនេះសុំធ្វើកូនក្រមុំមួយថ្ងៃ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើនគិតថា ក្នុងឈុតសំលៀកបំពាក់បែបនេះ គឺពួកគេទំាងពីរកំពុងថតរឿងទេ ហើយក៏មានអ្នកខ្លះទៀតបានលាន់មាត់បែបនេះថា ៖ អស់ទាស់ហើយ, ស្អាតទំាងពីរ សំណព្វចិត្ត, ប៉ិនសំដែងណាស់ idol, Idol សមគ្នាណាស់,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថតរឿងអី idol, មែនឬសម្តែង អាយដល?, ម៉េចអ៊ីចឹង ប្រូ, មែនឬក៏អត់បង?, កុហកគេ បាប ព្រមទំាងនៅមាន comment ងើងឆ្ងល់ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព ស្អាតៗ របស់ អ្នកទំាងពីរ ខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment