អ្នកគ្រូ ណាលី វែកញែករឿង «ហ៊ុងស៊ុយ» ច្បាស់ៗ ថា……..ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយដល់ឈ្មោះ អ្នកគ្រូ ណាលី ជឿថាប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់ច្បាស់ ដោយអ្នកគ្រូ គឺជាគ្រូហ៊ុយស៊ុយ ដ៏ល្បីមួយរូប ដែលកន្លងមកអ្នកគ្រូធ្លាប់បានទស្សយ៍ទាយព្រឹត្តិការណ៍សង្គមត្រូវម៉ាច់ៗ ហើយលើសពីនេះ ក៏មានមនុស្សម្នាជាច្រើនទៅរកអ្នកគ្រូដើម្បីជួយមើលហ៊ុយស៊ុយឱ្យ ខណៈពួកគេត្រូវការបើកហាង សង់ផ្ទះ ឬចេញប្រកបមុខរបរផ្សេងៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងកាលពីដើមខែ មករា ឆ្នាំ ២០២១ កន្លងទៅនេះ អ្នកគ្រូ ណាលី បានចែកស្ទីកគ័រកាត់ឆុងដោយឥតគិតថ្លៃដល់សាធារណជន ហើយក្នុងនោះក៏មានមនុស្សម្នាជាច្រើននាំគ្នាសម្រុកទៅយកភ្លូកទឹកៅភ្លូកដីទាំងកណ្ដាលអាធ្រាត្រ ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបញ្ចេញយោបល់ក្នុងន័យស្រដៀងគ្នាថា នោះជារឿងឆោតល្ងង់ មានជំនឿងប់លប់ហួសហេតុ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកស្រាប់តែថ្មីៗនេះ អ្នកគ្រូ ណាលី ក៏បានចេញមុខវែកញែកច្បាស់ៗតាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ហ៊ុងស៊ុយ មិនមែនជាជំនឿ ហើយក៏មិនមែនជារឿងងប់ងល់ដែរ ដោយអ្នកគ្រូបានរៀបរាប់ដូចខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

–ហុងស៊ុយ និង ជំនឿសាសនា ខុសគ្នាត្រង់ណា?

–មនុស្សជាច្រើនស្ទើរតែ 95%ដែលយល់ច្រឡំរវាង ហុងស៊ុយ និងជំនឿសាសនា អ្នកខ្លះគិតថាជឿលើហុងស៊ុយគឺជឿលើសាសនារបស់ចិន តែការពិត ហុងស៊ុយ មិនមែនជាជំនឿ ហុងស៊ុយ ក៏មិនមែនជារឿងងប់ងល់ ព្រោះ ហុងស៊ុយ (Feng Shui) គឺនិយាយអំពីខ្យល់ និង ទឹក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

–ផ្ទះណាមានខ្យល់ត្រជាក់ បរិសុទ្ធ ធ្វើឱ្យអ្នករស់នៅក្នុងផ្ទះមានផាសុខភាពល្អ ផ្ទះនោះគឺមាន ហុងស៊ុយល្អ ព្រោះមានខ្យល់ល្អ ។ មិនចាំបាច់ជឿលើហុងស៊ុយ តែបើអ្នកនៅផ្ទះដែលមានខ្យល់អាកាសល្អ ការតែងលំអរផ្ទះ មានផាសុខភាព នោះអ្នកនឹងទទួលបាន ហុងស៊ុយល្អ ។

–ប៉ុន្តែបើអ្នករស់នៅផ្ទះដែលមានក្លិនឆ្អេះឆ្អាប ផ្ទះងងឹត ផ្ទះចង្អៀត តាំងរបស់របរអត់មានសណ្តាប់ធ្នាប់ ធ្វើឱ្យស្ទះខ្យល់ក្នុងផ្ទះស្លាក់ខ្យល់ ហប់ ក្លិនមិនល្អ នោះគឺហុងស៊ុយ មិនល្អហើយ ព្រោះបើមនុស្សយើងរស់នៅក្នុងផ្ទះអាប់អួរ ឆ្អេះឆ្អាប ធ្វើឱ្យអារម្មណ៍យើងស្មុគស្មាញ សតិបញ្ញារបស់យើងគិតអ្វីមិនសូវល្អ មានសុខភាពមិនល្អ អារម្មណ៍មួម៉ៅ ធ្វើឱ្យការងារផ្សេងៗ ងាយនឹងមានបញ្ហា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

–ចំណែកជំនឿសាសនា គឺជាការគោរពប្រត្តិបត្តិ ការសែនព្រែន ធ្វើពិធីកម្មផ្សេងៗ តាមបែបសាសនា មានការអុចធូប បន់ស្រន់ ផ្សេងៗដូចជាការរៀបជំនាងផ្ទះ កុងម៉ា គោរព ហុកឡុកស៊ីវ គោរពទេវតា ឆៃស៊ិងអ៊ា … តាមការគោរពរៀងៗខ្លួន ដោយមិនពាក់ព័ន្ទលើហុងស៊ុយទេ ។

–ហុងស៊ុយ គឺយើងអាចពិសោធន៍បាន ព្រោះវាជាវិទ្យាសាស្ត្រ និយាយពីគ្រប់យ៉ាងដែលនៅជុំវិញខ្លួនយើង និងឥទ្ធិពលតារាសាស្ត្រ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment