ដល់ពេល! ទូច ស្រីល័ក្ខ ត្រៀមដឹកដៃកូនប្រុសឡើងតុលាការ ជួបមុខអតីតស្វាមីស្អែកនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកគ្រប់គ្នាក៏បានដឹងរួចមកហើយថា អ្នកមេម៉ាយ រូបស្រស់ ទូច ស្រីល័ក្ខ ដែលជាតារាចម្រៀង និង សម្ដែង បានបែកបាក់ស្វាមីជាជនជាតិ កាណាដា ព្រមទាំងបានបន្សល់នូវចំណងដៃអាពាហ៍ពិពាហ៍ កូនប្រុស គួរឲ្យស្រឡាញ់ម្នាក់។ ក្នុង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានបង្ហោះរូបភាពឈរនៅមុខសាលាដំបូលរាជធានីភ្នំពេញ ថែមទាំងសរសេររៀបរាប់ក្នុងន័យមកស្វែងរកយុត្តិធម៌ ដែលនាងបានទទួលរងទូលទឹកភ្នែក ការឈឺចាប់ រងសម្ពាធអស់រយៈពេលជាច្រើនមក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញនៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នេះ តារាចម្រៀងស្រីរូបនេះ ក៏បានបង្ហោះសារជាថ្មីម្តងទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ ដោយបានបញ្ជាក់ថានៅថ្ងៃស្អែកនេះ នាងនឹងនាំកូនប្រុសបណ្តូលចិត្តរបស់នាងឡើងតុលាការជួបអតីតស្វាមីនៅសាលាដំបូង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទូច ស្រីល័ក្ខ បានរៀបរាប់ថា «ខ្ញុំ និងកូនត្រៀមហើយសម្រាប់ថ្ងៃស្អែក ដែលពួកយើងនឹងជួបគ្នានៅសាលាដំបូង។ សួរថាអស់លោកស្រីអ្នកនាងកញ្ញាមួយចំនួនតូច ដែលនិយាយថាឲ្យកូនគេជួបឪពុកគេផង មានដឹងទេថា ជាឈាមរបស់គេ គេមិន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្វល់ផង ! កន្លងមកជាង ១ ឆ្នាំជាងមកហើយ ម៉េចអស់លោកស្រីអ្នកនាងកញ្ញា មិនទៅសួរគេផង ថាហេតុអីបានចិត្តដាច់ចុះចោលប្រពន្ធកូន ទៅភ្ជាប់ពាក្យនឹងស្រីថ្មីបែបនេះ ? កុំឲ្យក្តៅបើមិនដឹង កុំចេះតែបំពាននិយាយអីមិនត្រឹមត្រូវ ។ មួយរយរៀលខ្មែរ មិនដែលផ្ញើរឲ្យកូនផង ពេលកូនឈឺតើវត្តមានឪពុក គាត់នៅទីណា ? សូម្បីតែតេមកសួរកូនក៏មិនដែលផងលោក» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment