មហាជនជាច្រើន ប្រាកដជាបានស្គាល់មកហើយលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលជាឧកញ៉ាវ័យក្មេងមួយរូប ដែលមានកេរ្តិ៍ឈ្មោះលើវិស័យអចលនទ្រព្យ ផលិតកម្មចម្រៀង ផ្សារបន្លែធម្មជាតិ ជាពិសេសនោះ គឺភាពល្បីឈ្មោះនៃការធ្វើអំពើល្អរបស់លោកនៅក្នុងសង្គមផងដែរ។
មហាជនមួយចំនួនក៏បានដឹងខ្លះមកហើយពីជីវប្រវត្តិរបស់លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលជាបុគ្គលចាប់ផ្តើមពីបាតដៃទទេរ និង តស៊ូព្យាយាម ជម្នះគ្រប់ឧបសគ្គ ព្រម
ទាំងសាងបុណ្យច្រើនទើបលោកមានថ្ងៃនេះ។ លើសពីនោះ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ត្រូវបានមហាជនចាត់ទុកជាបុគ្គលគំរូ និង ជោគជ័យមួយរូប ដែលមានបុគ្គលជាច្រើនចង់ដឹងពីគន្លឹះនៃភាពជោគជ័យរបស់លោកឧកញ៉ាទៀតផង ។
តួយ៉ាងនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ នេះ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបង្ហោះសារលើផេកផ្លូវការរបស់ខ្លួន ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម ក៏ព្រោះលោកឧកញ៉ាហាក់បង្ហាញគន្លិះនៃភាពជោគជ័យ និង ការសងកេរ្តិ៍ឈ្មោះបស់ខ្លួន ។ លោកឧកញ៉ា បានរៀបរាប់ថា «ទំហំការងារកាន់តែធំ ការទទួលខុស
ត្រូវកាន់តែខ្ពស់ កេរ្តិ៍ឈ្មោះអាចនៅបន្តជាមួយយើងបាន លុះត្រាណាតែយើងមិនចេះរត់ចោលបញ្ហាដែលកើតឡើង
ភាពទៀងត្រង់មិនចាំបាច់បកស្រាយប្រាប់គេទេ ទង្វើដែលបានធ្វើ មហាជនជាអ្នកកំណត់»៕
សូមទស្សនារូបភាពខាងក្រោម