បើនិយាយដល់រឿងរ៉ាវស្នេហារបស់អ្នកមេម៉ាយល្បីសាច់សខ្ចី អ្នកនាង Love Riya ហើយនឹងប្រូសូនី ប្រិយមិត្តប្រាកដជាស្គាល់ជាក់ជាមិនខាន ដោយឡែកថ្មីៗនេះប្រហែល
ជាហ៊្វេនៗខ្លះនៅចាំពាក្យសម្តីរបស់គ្រូទាយល្បីម្នាក់ ហ៊ានចេញមុខទាយច្បាស់ៗថាLove Riya និងលោកដែន សូនី ថា
១០០ភាគរយ ពួកគេ ទាំង២នាក់នេះ មិនបែកគ្នានោះឡើយ ប៉ុន្តែពេលនោះ អ្នកនាងLove Riyaមិនច្បាស់ក្នុងចិត្តឡើយ ដោយ
សារតែពួកគេកំពុងតែឈ្លោះគ្នា។ ជាក់ស្តែងស្រាប់តែបែកធ្លាយដោយឃើញអ្នកនាងLove Riya និងលោកដែន សូនី បាន
បង្ហាញវត្តមានជាមួយគ្នា ក្នុងពេលយកទែនទែន ទៅពេទ្យហើយ ហើយលោកដែន សូនី ដែលប៉ុន្មានម៉ោងមុននេះ បង្ហោះរូប
មួយសន្លឹក បង្កប់អត្ថន័យជ្រាលជ្រៅនោះ ក៏ធ្វើការលុបវិញដែរ សរុបមកសម្តីរបស់គ្រូទាយម្នាក់នោះពិតជាឈុតមែនទែនតែម្តង៕
សូមទស្សនារូបភាពខាងក្រោម