កម្ពុជា៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ ពិធីការិនី និង ជាតារាសម្តែងដ៏មានប្រជាប្រិយភាពប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ឌួង ហ្សូរីដា។ រលឹកដល់ប្រវត្តិ ឌួង ហ្សូរីដា គឺជាតារាមួយដួងដ៏លេចធ្លោក្នុងសង្គមសិល្បៈ ជាពិធីករ និង តារាសម្តែង ហើយក៏ជាម្ចាស់អាជីវកម្មទៀតផង។
ហើយកញ្ញាមានដុង និង សមត្ថភាពទេពកោសល្យពីកំណើត ជាតារា ដែលបានទាំងសម្ផស្ស វោហារស័ព្ទ មិនចេះរីងស្ងួត ក្នុងនាមជាសិល្បករដ៏ប៉ិនប្រសព្វនោះ។
មកទល់បច្ចុប្បន្ន កញ្ញា ឌួង ហ្សូរីដា មិនទាន់មានស្វាមីនៅឡើយទេ។ ហើយម្យ៉ាងវិញទៀត កញ្ញានៅតែឈរជើងមាំក្នុងវិស័យសិល្បៈផងដែរ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយលេចធ្លោគួរជាទីកត់សំគាល់ផងដែរ។
ដោយឡែក មួយឆ្នាំទៅមួយឆ្នាំចេះតែកន្លងផុតទៅ ប៉ុន្តែបើនិយាយដល់អាយុរបស់កញ្ញា ពិតជាមានវ័យរាងគ្រែលបន្តិចមែន ប៉ុន្តែសម្រស់នៅតែស្អាតផូរផង់បើធៀបជាមួយតារាដ៏ទៃទៀត។
គួររំលឹកផងដែរថា ទាំងសមត្ថភាព សម្រស់ បូករួមជាមួយការចេះលេងខ្លួនទៀត បានធ្វើឱ្យអ្នកនាង ឌួង ហ្សូរីកាន់តែស្រស់់់់់់់់់់់់់់់់់់់់់់់់់់់ស្អាតថែមមួយកម្រិតទៀតផងដែរ ហើយមើលទៅនៅតែមិនចាញ់ក្រមុំៗឡើយ ហើយមើលទៅខ្យូតគួរឱ្យស្រលាញ់តែម្តង។ នេះប្រហែលជា កញ្ញាមានវិធីឬ រូបមន្តណាមួយក្នុងការថែរក្សាសម្ផស្សហើយមើលទៅនោះ។ សូមទស្សនារូបភាពខាងក្រោម៖