មុខអូនឡើងមូលហ្មង ! កើតមិនទាន់បាន៣ខែផង អូនស្មាយ៍ កូនស្រី ឌី សូនីតា ប្រែប្លែកច្រើនដល់ហើយ សូម្បីតែ ហ្វេនៗ ក៏ភ្ញាក់ដែរ ដល់ថ្នាក់ភ្លាត់មាត់ ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនទូទៅ ក៏ដូចជាហ្វេនៗ ភាគច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពីយប់ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាសម្តែង ឌី សូនីតា បានសម្រាលកូនស្រី របស់ខ្លួនដោយជោគជ័យហើយ ហើយក៏បានធ្វើឲ្យ អ្នកគាំទ្រខ្លួន បានបង្ហោះសារ សម្តែងក្តីរីករាយ និងចូលរួមអបអរសាទរ យ៉ាងច្រើន គួរឲ្យកក់សំគាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ អូន ស្មាយ៍ (Smile) កូនស្រី សូនីតា កើតមិនទាន់បាន៣ខែផង ប្រែប្រួលមុខមាត់ ប្លែកច្រើនណាស់ ស្ទើរមិនគួរឲ្យជឿ ដល់ថ្នាក់ ធ្វើឲ្យ ឌី សូនីតា ក៏លាន់មាត់បែបនេះដែរថា “អូនក្លាយជាស្រីអារ៉ាប់ហើយ ថ្ងៃនេះអ៊ុំពូមីងអើយ ស្រីម៉ាប់ អារ៉ាប់ណាចា៎ កូនអើយកូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលដូចបាល់ រកមើល ក លែងឃើញហើយ‍ ចាប់កូនថតគ្រប់ឈុតហ្មងម៉ាក់ដុងហ្នឹង មិនខ្វល់កូនងងុយគេងអីទេ សំខាន់ចាប់ថតសិន ចាំគេងណាកូន”។អត់ទាន់អស់ចិត្ត ស្រាប់តែមកដល់ថ្ងៃទី ១៥​ ខែមករា ឆ្នាំ ២០២១ នេះទៀត នីតា បានបង្ហោះរូបកូនស្រីរបស់ខ្លួនទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលថតជាមួយម្តាយ និងខ្លួនឯង ហើយបញ្ជាក់ថា “មើលសម្រស់អូន មួយម៉ាក់យាយ និងម៉ាមី អូនផងចា៎ស មិនដឹងហ្វេសស៊ិនទៅណាទេ ម៉ាមីហ្នឹង ទំនេរមិនបាន ថតទាល់តែពេញទូរស័ព្ទ ហឹមអាស្មាយ៍អើយ មិនដឹងយកកូនឯងទៅចាក់បឿ ម៉េចចេញទេកូន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ សូម្បីតែហ្វេនៗ របស់ ឌី សូនីតា ក៏ភ្ញាក់ផ្អើលដែរ ដល់ថ្នាក់ និយាយថា ៖ គួឲ្យចង់វា​យណាស់ កូនហ្នឹង ប៉ុណ្ណឹងសោះ cute អី cute យ៉ាងហ្នឹង, មើលរូប មានអារម្មណ៍ស្រលាញ់ខ្លាំងទៅហើយ ទំរាំបានជួបទៀត មិនដឹងយ៉ាងណាទេ កុំម៉ឹមច្រើនពេក កូនមាសម្ដាយ រករាងមិនឃើញទេ, មុខ cute សា​ហា​វ, មុខអាក្រក់ម្ល៉េះ គ្រឺតណាស់, មុខអាក្រក់ម្លឹងៗ ថតអោយច្រើនទៅបង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនៅមាន comment ជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់ថែមទៀត ទៅមើលមុខ អូនស្មាយ៍ ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment