នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ១២និង៣០នាទីរសៀល មានករណី គ្រោះ ថ្នា ក់ ចរាចរណ៍ថយរថយន្ត
កិ ន ក្មេងបណ្តាលឲ្យ ស្លា ប់ ទីតាំងកើតហេតុក្នុងបុរីលឹមឈាងហោចម្ការដូង ផ្ទះលេខ១៨ ផ្លូវលេខ០២ ស្ថិតភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ១/ក្មេងស្រីរងគ្រោះមានឈ្មោះ អូ អាតនីតា ភេទស្រី អាយុ ៣ឆ្នាំ មានទី
លំនៅកន្លែងកើតហេតុ ( ស្លា ប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យ) ។ ២/រថយន្ដម៉ាក Mazda ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-0831 បើកបរដោយឈ្មោះ នូ សានិត ភេទប្រុស អាយុ ៣៥ឆ្នាំ(ឃាត់ខ្លួន) បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ១៣
ផ្លូវលេខ០២ បុរីលឹមឈាងហោ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្ក រៀបចំចេញដំណើរទៅការបងប្អូន នៅឯខេត្តកំពត ប៉ុន្តែពេលថយឡានមកក៏ ប៉ះក្មេ ងស្រី រ ង គ្រោះ
បណ្ដាលឲ្យ រ បួ ស ធ្ង ន់ ក្រោយមកក៏ ស្លា ប់ ពេលបញ្ជូនដល់មន្ទីរពេល ករណីនេះ ជ ន រ ង គ្រោះ និងម្ចាស់រថយន្តបង្
គឺនៅផ្ទះក្បែរគ្នា៕ បច្ចុប្បន្ន គ្រោះ ថ្នា ក់ ចរាចរណ៍ខាងលើយកមករក្សាទុកនៅអធិការនគរបាលខណ្ឌដង្កោ ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
សូមទស្សនារូបភាពខាងក្រោម